EDC ប្រកាសផ្អាកចរន្ដអគ្គិសនីពីថ្ងៃទី១១-១៤ ខែកក្កដា នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្ដពីរផ្សេងទៀត

នៅមុននេះបន្ដិច អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំប់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដព្រៃវែង ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

១. នៅថ្ងៃទី ១១ ខែកក្កដា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងសង្កាត់ ព្រែកលៀប​ ឬស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ស្វាយប៉ាក ភ្នំពេញថ្មី គោកឃ្លាង កាកាបទី១ កាកាបទី២ កន្ទោក ភ្លើងឆេះរទេះ និងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

២. នៅថ្ងៃទី ១២ ខែកក្កដា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងសង្កាត់ ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម តាំងក្រសាំង កោះដាច់​ បាក់ខែង និងតំបន់មួយចំនួនទៀតក្នុងស្រុកខ្សាច់កណ្ដាល មុខកំពូល និងល្វាឯម ខេត្ដកណ្ដាល និងស្រុកពារាំង ខេត្ដព្រៃវែង។

៣. នៅថ្ងៃទី ១៣ ខែកក្កដា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងសង្កាត់ ទូលសង្កែរទី២ ឬស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី២ គោកឃ្លាង​ ក្រាំងធ្នង់ សំរោងក្រោម ត្រពាំងក្រសាំង ព្រែកព្នៅ ពញ្ញាពន់ សំរោង និងស្រុកពញ្ញាលឮ ខេត្ដកណ្ដាល។

៤ នៅថ្ងៃទី ១៤ ខែកក្កដា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ទឹកថ្លា អូរបែកក្អម ព្រៃស ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ ត្រពាំងក្រសាំង សំរោងក្រោម។

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់ដែលស្ថិតនៅតាមតំបន់ខាងលើសូមជ្រាបជាដំណឺង និងត្រៀមនូវរបស់របរដែលអាចផ្អុកចរន្ដអគ្គិសនីបាន សម្រាប់ប្រើប្រាស់នៅក្នុងការងារផ្ទាល់ខ្លួនដែលចាំបាច់៕

Image may contain: text
Image may contain: text

អត្ថបទដោយ៖ កឹម ប៊ុនធឿន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES