សម្ដេច​ ហ៊ុន សែន៖ ៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គិសនីនៅគ្រប់ទីកន្លែងទាំងអស់

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គសនីនៅគ្រប់ទីកន្លែងទាំងអស់។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅក្នងតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

សម្ដេចក៏បានបន្ដប្រសាសន៍ថា ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និងផ្គត់ផ្គង់អគ្គិសនីដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។ ហើយក្នុងនោះសម្តេច ក៏បានមានប្រសាសន៍ អំពីវិធានការដោះស្រាយ និងការពារក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេសសម្តេចតេជោបានអោយក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនី ហើយសម្តេចបានមានប្រសាសន៍ថា៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គិសនីនៅគ្រប់ទីកន្លែងទាំងអស់។

ទាក់ទិននឹងបញ្ហាអគ្គិសនីនេះផងដែរ កាលពីថ្ងៃ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គីសនីដែលអាចកើតមានឡើងនាពេលខាងមុខនេះ។ ដោយបញ្ហាកង្វះខាតអគ្គីសនីជាថ្មីម្តងទៀត បណ្តាលមកពីការផលិតអគ្គីសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ ។ 

បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល ឲ្យដឹងថាការផលិតថាមពលអគ្គីសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ -១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គីសនី៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES