អគ្គិសនីកម្ពុជា នឹងប្តូរវិក័្កយបត្រទូទាត់ថ្លៃភ្លើងប្រចាំខែ​ ទៅជាភាសាខ្មែរ​វិញ

អគ្គិសនីកម្ពុជា ​នឹងផ្លាស់ប្តូរវិក្ក័យបត្រ​សម្រាប់​ការទូទាត់ថ្លៃភ្លើងប្រចាំខែ ទៅជាភាសាខ្មែរ នៅដើមឆ្នាំ២០២០ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ។ នេះបើយោងតាមការបញ្ជាក់របស់លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

លោក កែវ រតនៈ បានគូសបញ្ជាក់ផងដែរថា មូលហេតុដែល​អគ្គិសនីកម្ពុជា ​មិនទាន់បានផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩នេះ ​ដោយសារតែប្រព័ន្ធទិន្នន័យសម្រាប់ទូទាត់ថវិកា ប្រចាំខែនេះ នៅជាប់កុងត្រាជាមួយប្រទេសណូវែលសេឡង់នៅឡើយ ដែលយើងបានទិញប្រូក្រាមពីតាំងពីយូរ ហើយការកែប្រែទៅ​ជាអក្សរខ្មែរ​មានការពិបាក ព្រោះថាកម្មវិធីនេះមិនស្គាល់នឹងកម្មវិធីយូនីកូដរបស់ខ្មែរ ។

អគ្គនាយកអគ្គិសនីកម្ពុជាខាងលើនេះ បានឱ្យដឹងទៀតថា “ដោយសារការរីកចម្រើនរបស់កម្ពុជា យើងមានក្រុមហ៊ុនមួយអាចធ្វើវិក្ក័យបត្រនោះជាភាសារខ្មែរ ហើយក្រុមហ៊ុននេះ​យកតម្លៃថោកជាងក្រុមហ៊ុននៅក្នុងប្រទេសណូវែសេឡង់ ហើយយើងបានដាក់សាងល្បង​រួចហើយ ហើយនឹងដាក់ដំណើរនៅដើមឆ្នាំក្រោយ។ ជាមួយគ្នានេះ ការចេញវិក្ក័យបត្រថ្មី គឺមានភាសារខ្មែរសឹងតែទាំងអស់ លើកលែងតែពាក្យបច្ចេកទេស ឬខ្នាតអគ្គិសនីទេ” ៕

អត្ថបទដោយ៖ LeEmon 

USNews Logo
Online

RELATED ARTICLES