





យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលចុះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការដាក់ឲ្យអនុវត្ដផែនការអនុគ្រោះ និងលើកទឹកចិត្ដចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ក្នុងកំពេលដែលកម្ពុជាកំពុងតែទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ផែការអនុគ្រោះ និងទឹកចិត្ដចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា នេះ គឺមានគោលដៅកែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលមានទីតាំងប្រើប្រាស់អគ្គិសនី ដែលទីតាំងវិស័យទាំង ៤ នេះបានប្រើពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបានព្រួរ ឬបន្ថយផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្ដចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈអនុវត្ដការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ១៩ ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមានខ្លឹមសារដូចខាងក្រោម៖
១. ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលខណ្ឌអានុភាព រួចអនុញ្ញាតឲ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណីជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពពអគ្គិសនីពី អគ្គិសនីកម្ពុជាក៏ដោយ។
២. រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្ដដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន។
៣. ផ្ដល់ការលើទឹកចិត្ដដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ (ពីខែ មករា ដល់ខែ មីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្ដការណែនាំរបស់រាជរដ្ឋាភិបាលកម្ពូជា ក្នូងការទប់ស្កាត់ការចំលងមេរោគកូវីដ១៩។ ដើម្បីទទួលជ្រាបព័ត៌កាន់តែលម្អិតសូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖