ហេតុអ្វីសិស្សជប៉ុនអាយុដល់១០ឆ្នាំ រៀនថ្នាក់ទី៤ ទើបចាប់ផ្តើមមានការប្រឡង?

ជប៉ុនជាប្រទេសជោគជ័យខ្លាំងលើវិស័យអប់រំ ពិសេសជាប្រទេសដែលពលរដ្ឋភាគច្រើនបំផុត មានទម្លាប់ល្អ ចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក រស់នៅប្រកដដោយភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរបំផុតក្នុងលោក។ 

តាមការសិក្សា មូលដ្ឋានគ្រឹះដែលនាំឲ្យពលរដ្ឋជប៉ុនក្លាយជាពលរដ្ឋគំរូបែបនេះ គឺកើតចេញពីប្រព័ន្ធនៃការអប់រំទាំងនៅក្នុងសាលា និងនៅក្នុងផ្ទះដែលមានឪពុកម្តាយខ្វល់ខ្វាយយ៉ាងខ្លាំងដល់ការចេះដឹងរបស់កូនៗ។

ចំណុចពិសេសមួយដែលប្រព័ន្ធអប់រំជប៉ុនខុសដាច់ពីគេ នោះគឺការបណ្តុះបណ្តាលសិស្សានុសិស្សតាំងពីតូចៗ រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ មិនមានការប្រឡងអ្វីឡើយ រហូតដល់ថ្នាក់ទី៤ អាយុ១០ឆ្នាំ ទើបចាប់ផ្តើមមានការប្រឡងថ្នាក់។

មូលហេតុធំបំផុតដែលធ្វើបែបនេះ គឺគេមិនផ្តោតលើការចាញ់ឈ្នះ រៀនពូកែ ​ឫមិនពូកែឡើយ តែអ្វីដែលគេផ្តោតសំខាន់បំផុតនោះ គឺការអប់រំលើចរិកលក្ខណៈទៅវិញទេ និងស្គាល់ពីសេចក្តីថ្លៃថ្នូរក្នុងការរស់នៅទៅវិញទេ។ 

នៅជប៉ុន មានសាលាច្រើនណាស់ ដែលផ្តោតលើការបណ្តុះចរិកលក្ខណៈរបស់ក្មេងៗ ផ្តល់ឱកាសឲ្យពួកគេបានលេងសប្បាយ រៀនចូលរួមគ្នារៀបចំកន្លែងញ៉ាំ និងលាងចានរបស់ពួកគេ រៀនជួយយកអាសារគ្នា រៀនសហការគ្នាធ្វើការងារណាមួយ រៀននូវមុខជំនាញផ្សេងៗដែលពួកគេចូលរៀន ហើយទោះឡើងដើមឈើ ឫរត់លេងដួល ក៏ពួកគេត្រូវរៀនងើបឡើងវិញដោយខ្លួនឯងដែរ។ 

បច្ចេកទេសអប់រំបែបនេះ ធ្វើឲ្យពួកគេចេះតស៊ូ មានភាពរឹងមាំទាំងស្មារតី និងរាង្គកាយ ស្គាល់ពីរបៀបក្នុងការរស់នៅ ចេះដោះស្រាយបញ្ហាចំពោះមុខ សប្បាយចិត្តក្នុងការមកដល់សាលាជួបជុំមិត្តភក្តិ ធ្វើការងារដែលពួកគេចូលចិត្ត៕

 

អត្ថបទដោយ៖ Jimmy

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES