គ្រឹះស្ថានសិក្សាចំនួនបីនឹងលេចរូបរាងឡើងនៅសង្កាត់វាលស្បូវក្នុងពេលឆាប់ៗនេះ

បច្ចុប្បន្នវិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការបណ្ដុះបណ្ដាលយុវជនឲ្យក្លាយទៅជាបញ្ញាវ័ន្ដ។ ហើយការអប់រំត្រូវបានគេចាត់ទុកជាកម្លាំងចលកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនៅទូទាំងពិភពលោកផងដែរ។​

នៅថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះ ក្រសួងអប់រំយុវជននិង កីឡា បានរៀបចំពិធី​ប្រកាស​បង្កើត​សាលា​ថ្នាល​និស្ស័យ​កីឡា មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស និង​សាខា​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​នឹង​គ្រោង​កសាង​ឡើង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ពិធី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ការកសាងគ្រឹះស្ថានអប់រំទាំងបីនេះឡើង គឺដោយសារមើលពីកំណើនប្រជាជនកើនឡើងខ្លាំងនៅក្នុងរាធានីភ្នំពេញ ជាពិសេសនៅក្នុងតំបន់សង្ដាត់វាលស្បូវនេះតែម្ដង។

សូមជ្រាបផងដែរថា យោងតាមការចុះផ្សាយពីហ្វេសប៊ុករបស់ក្រសួង គម្រោងខាងលើនេះពុំទាន់បានបញ្ជាក់ កាលបរិច្ឆ័ទក្នុងការសាងសង់នៅឡើយទេ ដោយតែបានបញ្ជាក់ពីគម្រោងក្នុងការសាងសង់តែប៉ុណ្ណោះ៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

0 មតិ

បញ្ចេញមតិ

RELATED ARTICLES