EDC នឹងផ្ដាច់ចរន្ដអគ្គិសនីច្រើនម៉ោងចំនួន ៤ ថ្ងៃនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្ដពីរផ្សេងទៀត

នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ នេះអគ្គិសនីកម្ពុជា(EDC)បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាក់ការផ្គត់ផ្គង់ចរន្ដអគ្គិសនីដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

១. នៅថ្ងៃទី ២៧ ខែមិថុនា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៦​ នឹងធ្វើការផ្អាកនៅតំបន់ចំនួនក្នុងសង្កាត់ ស្រះចក ទូលសង្កែរទី​២ គីឡូម៉ែត្រលេខ៦ ច្រាំងចម្រេះទី២ ភ្នំពេញថ្មី ឃ្មួញ គោកឃ្លាំង ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង កំបូល កន្ទោក និងតំបន់ភ្លើងមួយចំនួនស្ថិតក្នុងស្រុក កៀនស្វាយ ស្រុកលើកដែក ខេត្ដកណ្ដាល។

២. នៅថ្ងៃទី ២៨​ ខែមិថុនា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងធ្វើការផ្អាកនៅតំបន់មួយចំនួនក្នុងសង្កាត់ បឹងកក២ ទូលសង្កែទី១ ទូសង្កែទី២ ឬស្សីកែវ កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង ។

៣. នៅថ្ងៃទី ២៩ ខែមិថុនា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៧ នឹងធ្វើការផ្អាកនៅតំបន់មួយចំនួនក្នុងសង្កាត់ បឹងកក់ទី២ ភ្នំពេញថ្មី បឹងទំពន់ទី១ បឹងទំពន់ទី២ កោះដាច់ បាក់ខែង និងតំបន់មួយចំនួនក្នុងស្រុក ស្អាង ល្វាឯម​ ខ្សាច់កណ្ដាល មុខកំពូល សង្កាត់ តាខ្មៅ ក្រុងតាខ្មៅខេត្ដកណ្ដាល និងស្រុកពារាំង ខេត្ដព្រៃវែង។

៤. នៅថ្ងៃទី ២៩៣០ ខែមិថុនា ចាប់ពីម៉ោង ៩ ដល់ម៉ោង ១៤ នឹងធ្វើការផ្អាកនៅតំបន់មួយចំនួនក្នុងសង្កាត់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ និងសំរោងក្រោម ។

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់ដែលស្ថិតនៅតាមតំបន់ខាងលើសូមជ្រាបជាដំណឺង និងត្រៀមនូវរបស់របរដែលអាចផ្អុកចរន្ដអគ្គិសនីបាន សម្រាប់ប្រើប្រាស់នៅក្នុងការងារផ្ទាល់ខ្លួនដែលចាំបាច់៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

USNews Logo

RELATED ARTICLES