ត្រើយខាងកើតនឹងក្លាយជាតំបន់ស៊ីវិល័យ ខណៈចិនបោះទុន១ពាន់លាន$ សង់អគារ ៣៨ជាន់នៅតំបន់នេះ

ត្រើយខាងកើតនៃរាជធានីភ្នំពេញ នឹងក្លាយទៅជា តំបន់ស៊ីវិល័យ នាពេលអនាគត ខណៈក្រុមហ៊ុនចិនធំមួយ បានបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក សាងសង់អគារ កម្ពស់ ៣៨ជាន់ នៅតំបន់នោះ។

ក្រុមហ៊ុនThe Peninsula Capital ដែលមានអ្នកស្រី Deng Wenfang ជាអគ្គនាយក បានថ្លែង នៅក្នងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៩ បានមានប្រសាសន៍ក្នុង ​វេ​ទិ​ការ​អភិវឌ្ឍ​ទីក្រុង​ថាសង្កាត់ច្បាអំពៅ គឺជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងតំបន់ផ្សេងៗទៀត ដោយសាតែមាន ទីតាំង ស្ថិតនៅដាច់ពីកណ្តាល នៃទីក្រុង ឯទីតាំងដីក៏ទំនេរច្រើន សំរាប់អភិវឌ្ឍន៍ ពិសេសដងទន្លេមេគង្គក្រោម មានសមរស់ដ៏ផូរផង់ ដែលអាចនឹងក្លាយជាទីក្រុង រណបថ្មីមួយទៀត របស់រាជធានីភ្នំពេញនាពេលអនាគត។លើសពីនេះទៅទៀត លោកស្រី បានបន្ថែមថានៅតំបន់ ភាគខាងកើត និងខាងត្បូង នៃទីក្រុងភ្នំពេញ គឺមានសក្តានុពលដ៏ធំធេង ប្រកបដោយស្ថេរភាព និងស្រប ទៅតាមការវិវត្តន៍ នៃនគរូបនីយកម្មរបស់រាជធានីភ្នំពេញ។

ទន្ទឹមនិង នេះក្រមហ៊ុនមកពីសៀងហៃមួយនេះក៏បានសង់អគារខុនដូ Vue Aston ដែលមានកម្ពស់១៤៥ម៉ែត្រស្មើនិង៣៨ជាន់ មានទំហំ៥៧,០០០ម៉ែត្រការ៉េ ដែលគិត ជា ទឹកប្រាក់សរុបប្រមាណ១ពាន់លានដុល្លារអាមេរិក។គម្រោងនៅត្រើយម្ខាង នៃកោះនរាណ៍ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅមួយនេះនឹងចាប់ផ្ដើមសាងសង់ និង ដំណើរការលក់ក្នុងឆ្នាំ២០១៩នេះហើយ ដែលគេរំពឹងថានឹងដុះចេញជារូបរាងក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ម្យ៉ាងវិញទៀតលោក​ ប៉ែន​ សុភា​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ថ្លែងឲ្យដឹងថាសង្កាត់ច្បាអំពៅ គឺស្ថិតក្នុងផ្លូវក្រវាត់ក្រុងខ្សែទី១ ជាតំបន់ដែល មានទំហំដីធំ ស្ថិតនៅតាមបណ្តោយដងទន្លេ ដែលមានទេសភាពយ៉ាងស្រស់បំព្រង ​ ឯចំនួនប្រជាពលរដ្ឋ ​ទៅរស់នៅទីនោះក៏កាន់តែ​ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ​ ជាពិសេសទៅទៀតនោះ​ជា​បណ្តុំ​នៃ​បុរី​ សំណង់​លំនៅ​ឋានក៏ច្រើនណាស់ដែរ ដែលលោកហ៊ាននិយាយបានថាមិនយូរ ទេតំបន់នេះនឹងកាន់តែមាន សក្ដានុពលខ្ពស់នាថ្ងៃអនាគត។

អត្ថបទ៖ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES