ប្រធានាធិបតីហ្វីលីពីន ដោយសារស្រីស្អាត ទើបធ្វើអោយលោកលះបង់ទម្លាប់អាក្រក់ចោល

ថ្មីៗនេះលោកប្រធិបតីហ្វីលីពីន Rodrigo Duterte បានចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសហគមន៍ហ្វីលីពីនដែលមានទីតាំងនៅក្នុងទីក្រុងតូក្យូ ។ នៅក្នុងកម្មវីធីនោះផងដែរ លោក Duterte បានមានមតិសំនេះសំណាល និងសួរសុខទុក្ខទៅកាន់ប្រជាជននៅក្នុងតំបន់នោះយ៉ាងជិតស្និតផងដែរ ។ 

ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះគឺ លោក Duterte បានលើកឡើងថា “និយាយមិនលាក់លៀមឡើយ កាលពីមុនខ្ញុំក៏ធ្លាប់មានអារម្មណ៍ស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) បន្តិចបន្តួចដែរ ។ ប៉ុន្តែខ្ញុំបានលះបង់ទម្លាប់មួយនេះចោលដោយខ្ញុំគិតថាវាមិនល្អសម្រាប់ខ្ញុំ ។ ហើយមូលហេតុដែលខ្ញុំអាចលះបង់គំនិតស្រលាញ់ភេទដូចគ្នាបាននោះគឺដោយសារតែខ្ញុំព្យាយាមសំឡឹងមើលស្រីស្អាត និងព្យាយាមស្រលាញ់ស្រីស្អាតជំនួសវិញ ។ ហើយចុងក្រោយខ្ញុំក៏អាចព្យាបាលជម្ងឺស្រលាញ់ភេទដូចគ្នាបាន១០០% ហើយថ្នាំព្យាបាលរបស់ខ្ញុំពេលនោះគឺស្រីស្អាត ។ លោកក៏បានបញ្ជាក់ផងដែរថា ស្រីស្អាតនោះគឺជាភរិយារបស់លោកសព្វថ្ងៃនេះឯង ។ លោកDuterte ​បាន​ពន្យល់ថា លោក​បាន​ក្លាយជា​បុរស​ម្តងទៀត​ក្រោយពី​បាន​ជួប​អតីត​ភរិយា​របស់លោក​។ លោក​បន្ថែមថា “​ស្ត្រី​ដ៏​ស្រស់ស្អាត​រូបនេះ​បាន​ព្យាបាល​ខ្ញុំ​ឲ្យ​ជា​”​។​

លោក Duterte មានកំណត់​ត្រា​មិនគួរ​ឲ្យ​ជឿ​នៅពេល​និយាយ​អំពី​សិ​ទិ្ធ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​។ ក្នុងអំឡុង​យុទ្ធនា​ការឃោសនា​របស់​លោក​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ លោក​បាន​សម្តែង​ការគាំទ្រ​សម្រាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា។ ​ប៉ុន្តែ​ក្រោយថ្មីៗនេះលោក​បាន​ប្រែ​ក្រឡាស់​មិនគាំទ្ររច្បាប់រៀបអពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នាទៅវិញ ដែលធ្វើអោយមានមតិមួយចំនួនរិះគន់ថាលោកជាមនុស្សមិនគោរពសម្តីដែលខ្លួនបាននិយាយកាលពីពេលមុន​។​

អត្ថបទដោយ នេន សុធា (Leadership Writer) 

Adtag for Mobile Grow:-
Online

RELATED ARTICLES