បច្ចេកទេសចិញ្ចឹមទាយកសាច់ ចាយទុនតិច និងពេលខ្លី តែឆាប់បានផល!

 

ដើម្បីចិញ្ចឹមទា ឲ្យទទួលបានជោគជ័យ​ ត្រូវទាមទារនូវចំនេះដឹងលើបច្ចេកទេសជំនាញ ជីវសាស្រ្ដទាត្រឹមត្រូវ និងមានបទពិសោធន៏គ្រប់គ្រាន់ ដូចច្នេះដើម្បីជាគន្លឹះក្នុងការចិញ្ចឹមទាឲ្យឆាប់ធំ និងទទួលបានទិន្នផលខ្ពស់ លោកអ្នកគួរចិញ្ចឹមទាតាមបច្ចេកទេសដូចខាងក្រោម៖

១.ការជ្រើសរើសពូជ

  • ត្រូវជ្រើសទាដែលមានប្រភពច្បាស់លាស់
  • ត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ។
  • រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។
  • ជា​ទា​ជំនាន់ អ៊ី អ៊ិក្ស អិម ដែល​បង្កើតឡើង​ដោយ​ការ​ភ្ញាស់​ចេញពី​ពង​ទា អ៊ី អ៊ិក្ស អិម ។
  • ​ជ្រើសរើស​យក​កូន​ទា​ដែល​មាន​ឆ្អឹង​រឹងមាំ ដងខ្លួន​មាន​រាង​ជា​ចតុកោណ​ស្មើ ។​
  • ​ឆ្អឹង​គុម្ព​កន្ទុយ​រន្ធ​គូថ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្នា​ចំពោះ​ទា​មេ ចំណែកឯ​ទា​បា​វិញ​ត្រូវ​ឆ្អឹង​នៅ​ជិត​គ្នា ។​

២.ការជ្រើសរើសទីតាំងចិញ្ចឹម

  • កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុ ល្ហើយ និងត្រជាក់។
  • ត្រូវព័ទ្ធសំណាញ់ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។

៣.របៀបធ្វើទ្រុងចិញ្ចឹម

  • ការសង់​ទ្រុង​ទា​ត្រូវធ្វើឡើង​នៅតាម​បណ្តោយ​ថ្ងៃ ។ 
  • ទំហំទ្រុងមានបណ្តោយ​ទ្រុង ១០​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ សម្រាប់ទាចំនួន ២៥០ ទៅ ៥០០​ក្បាល ។ ការធ្វើ​ទ្រុង​បែប​នេះ​ជា​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ ។​
  • ​ជុំវិញ​ទ្រុង​ដែល​សង់​គួរតែ​យក​ស្បៃ​នីឡុង​ព័ទ្ធជុំវិញ ឬ​យក​សំណាញ់​ដែក​ព័ទ្ធជុំវិញឬ​យក​សំណាញ់​ដែក​ព័ទ្ធ​ជា​ការប្រសើរ ដើម្បី​ការពារ​សត្វ​ផ្សេងៗ​មក​យាយី​ជីវិត​សត្វ​ទា និង ​ការចំលង​មេរោគ ។​
  • ចំពោះ​ដំបូល​ទ្រុង គួរតែ​ប្រក់​ស្លឹក​ធ្វើ​ពី​ស្បូវ ជៀសវាង​យក​ដែក​មក​ប្រក់ ជាហេតុ​បណ្តាលអោយ​ឡើង​កំដៅ​នៅពេល​រដូវក្តៅ ។​
  • កំពស់​រោង​ទា ប្រមាណ ១.៥​ម៉ែត្រ ទៅ ២​ម៉ែត្រ ។​
  • នៅ​ក្នុង​ទ្រុង​ទា​ត្រូវ​ក្រាល​អង្កាម​រស់ ឬ​មិន​បាច់​ក៏​បាន​ដែរ បើ​ក្រាល​វា​ចំណេញ​ការធ្វើ​ជី​អង្កាម​រស់​ដើម្បី​យកទៅ​ដាក់​ស្រែ ។

៤.របៀបផ្ដល់ចំណី

  • កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
  • ហាន់ដើមចេកលាយជាមួយកន្ទក់
  • ស្រូវដុះពន្លក ​
  • ត្រូវឲ្យចំណី ៣ ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។

៥.ការថែទាំ

  • ឧស្សាហ៍​ព្យាយាម​សង្កេតមើល​ដំណើរ​សកម្មភាព​ទា​ទាំងឡាយ​នោះ បើ​ទាណា​មាន​ការប្រែប្រួល ត្រូវ​ចាប់​មក​បញ្ច្រក​មេ អ៊ី អ៊ិក្ស អិម ចាប់ពី ១-៣​សេ​សេ ចំពោះ​ទា ១​ក្បាល ហើយ​ទុក​មួយ​កន្លែង​សិន ។ បើសិន​ជា​សះស្បើយ​ហើយទើប​យើងបញ្ចូល​ក្នុង​ហ្វូង​វិញ តែ​បើសិនជា​នៅ​មាន​បញ្ហា​ទៀត​សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ដើម្បី​យក​ថ្នាំ​បសុសត្វ​ទៅ​ព្យាបាល ។​
  • ​យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ចំណី​មាន់ ៥ ​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ អោយមាន់​ស៊ី ១ ឬ​២​ដង​
  • ​យក​ម្សៅ​សំរិទ្ធ ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយមាន់​ផឹក​មួយ​សប្តាហ៍ ២​ដង ។​
  • នៅ​ជុំវិញ​បរិវេណ ដែល​ទា​តែងតែ​រស់នៅ (​ទ្រុង មាត់​ស្រះ​ទឹក ទឹក​ស្រះ​) គួរតែ​បាញ់ អ៊ី អ៊ិក្ស អិមបំផ្លាញ​បាក់តេរី​អាក្រក់ ក្នុង​១​សប្តាហ៍ ១ ទៅ ២​ដង ទោះជា​ត្រូវ​កូន​ទា ទា​ធំ​ក៏ ​មិន​អី​ដែរ (១:២៥០) ។ ការធ្វើ​បែប​នេះ​បរិស្ថាន​រស់នៅ​របស់​ទា​ល្អ ទា​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ បើ​ចង់បាន​ផល​ការចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់ ។​
  • យកគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ
  • បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ។

៥.ការប្រមូលផល

រយៈពេលប្រមាណ ៦ ខែក្រោយពេលចិញ្ចឹម ទាមួយមានទម្ងន់ប្រមាណ ២ គីឡូក្រាម គឺជាពេលដែលលោកអ្នកអាចប្រមូលបានហើយ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES