បណ្ឌិតគីម ហ៊ាង៖ យុវជនត្រូវមានផ្ទះផ្ទាល់ខ្លួន បើលុយមិនគ្រប់ ត្រូវហ៊ានខ្ចីធនាគារ

មនុស្សពេលមានផ្ទះផ្ទាល់ខ្លួន ហាក់មានលំនឹកច្រើន ជាពិសេសយុវជនវ័យក្មេងកម្ពុជា គួរតែខំបង្កើនចំណូល ដើម្បីមានលទ្ធភាពទិញផ្ទះ ជាជាងបន្តរស់នៅជាមួយឪពុកម្តាយ។ ហើយមួយវិញទៀត បើយើងខំរកប្រាក់ដោយខ្លួនឯង សម្រាប់ទិញផ្ទះធ្វើឲ្យយើងខិតខំប្រឹងប្រែងខ្លាំង ឬធ្វើឲ្យយើងមានសម្ពាធ ហើយមានតែមនុស្សមានសម្ពាធទេ ដែលអាចប្រើប្រាស់កម្លាំងកាយចិត្ត អស់លទ្ធភាព ឈានដល់ភាពជោគជ័យក្នុងជីវិត។

បណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យធ្លាប់លើកឡើងថា យុវជនត្រូវមានផ្ទះផ្ទាល់ខ្លួន ហើយបើលុយមិនគ្រប់ ត្រូវហ៊ានខ្ចីធនាគារបន្ថែម ដើម្បីទិញវា ទោះបីរងសម្ពាធបង់ការប្រាក់ប្រចាំខែក្តី ព្រោះជាវិធីដ៏ល្អបំផុត សម្រាប់ការបានផ្ទះផ្ទាល់ខ្លួនស្នាក់នៅ និងមិនធ្វើឲ្យយើងចាយលុយខ្ជះខ្ជាយ ងាកមកប្រឹងប្រែងរកចំណូលអស់លទ្ធភាពដែលខ្លួនមាន។ បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលស់។

អ្នកជំនាញបានបញ្ជាក់ថា បើចាំសន្សំលុយគ្រប់គឺជារឿងមិនអាចនោះទេ ព្រោះតម្លៃផ្ទះចេះតែឡើងថ្លៃរហូត។ ឧទាហរណ៍៖ ផ្ទះមួយមានតម្លៃ៥ម៉ឺន គាត់មានលុយ២៥០០០ដុល្លារ គាត់អត់ចង់ទិញភ្លាមនោះទេ ចាំសន្សំបានគ្រប់៥ម៉ឺនចាំទិញ តែទម្រាំសន្សំបាន២៥០០០ដុល្លារទៀត ផ្ទះនោះនឹងឡើងដល់១០ម៉ឺនដុល្លារតែម្តង។ ដូច្នេះការសន្សំលុយគ្រប់ បានស្វែងរកទិញផ្ទះជាជម្រើសមួយដែលមិនត្រឹមត្រូវ។ ជាពិសេសតម្លៃដីធ្លីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

Adtag for Mobile Grow:-
Online

RELATED ARTICLES