កុំយល់ច្រឡំបំណុលជាទ្រព្យ បើនៅតែចំណាយលើសម្ភារៈនិយមទាំងនេះ

យុគសម័យនេះជាសម័យជឿនលឿន បច្ចេកវិទ្យាទំនើប រីកចម្រើនស្ទើរមិនគួរឱ្យជឿ នាំឱ្យមានការបង្កើតរបស់របរជាទីតម្រូវការរបស់មនុស្សជាច្រើ​ន។ដោយសារតែភាពទំនើប ស៊ីវិល័យ ងាយស្រួលខ្លាំងពេក បានធ្វើឱ្យមនុស្សមួយចំនួនយល់ច្រលំថាជាទ្រព្យដ៏មានតម្លៃ ខណៈពេលដែលខ្លួនកំពុងទិញបំណុលដាក់ខ្លួន។

តាមពិតទៅសម្ភារៈនិយមខ្លះផ្ដល់ផលល្អខ្លាំងណាស់សម្រាប់អ្នកប្រើ ពីព្រោះវាជាជំនួយក្នុងការទាញចំណូលបន្ថែមនិងផ្ដល់អត្ថប្រយោជន៍ដែលមិននឹកស្មានដល់។ក៏ប៉ុន្ដែមនុស្សមួយចំនួនគឺបានចំណាយខុសទៅលើសម្ភារៈទាំងនោះ ទោះជាមានកម្រិតជីវភាពមិនសមប្រកបក៏ដោយ។

ជាក់ស្ដែងលោករ៉ូប៊ឺតធី កីយូសាគិពោលថា “ទ្រព្យគឺជាអ្វីដែលវារកលុយចូលហោប៉ៅ រីឯចំណុលគឺជាអ្វីដែលវាយលុកចេញពីហោប៉ាវអ្នក”។បំណុលគឺសំដៅទៅលើ ផ្ទះ​ ឡាន សម្ភារៈទំនើប ម៉ូតូ… ដែលយើងទិញយកមកប្រើប្រាស់ ជួនកាលគិតក្នុងផ្លូវអវិជ្ជមាន ទិញយកមកសប្បាយ លេង​សើចខុសកាលៈទេសៈ ជាពិសេសក្នុងកាលៈទេសៈដែលយើងមិនទាន់មានប្រភពចំណូលដែលមានស្ថេរភាព។ការដែលព្យាយាមសន្សំទៅទិញរបស់ទាំងនោះគឺមិនសាកសមនោះទេ ពីព្រោះវាធ្វើឱ្យលុយយើងថយចុះគ្រប់ពេល ប្រសិនបើវានៅតែជាបំណុលដែលយើងយល់ច្រលំថាជាទ្រព្យ ជាពិសេសសម្រាប់អ្នកដែលមិនមានស្ថេរភាពច្បាស់លាស់ មានជីវភាពមធ្យមឬក្រ។

ក៏ប៉ុន្ដែបើអ្នកមានគំនិតវែងឆ្ងាយ ចេះទិញភាពស្រណុកសុខស្រួលនៅពេលក្រោយ ដោយយកលុយទាំងនោះទៅទិញ ផ្ទះសម្រាប់ជួលឬទិញឡាន​ ម៉ូតូយកទៅរកស៊ី នោះវាលែងជាបំណុលទៀតហើយ វាជាទ្រព្យដែលទាញចំណូលឱ្យអ្នកវិញ។ដូច្នេះត្រូវចេះប្ដូរផ្នត់គំនិតពីទិញទ្រព្យក្លែងក្លាយ ទៅទិញអចលនទ្រព្យសម្រាប់វិនិយោគវិញពីព្រោះវានឹងបង្កើតប្រភពចំណូលនៅពេលក្រោយដែលនឹកស្មានមិនដល់។

មិនមែនអចលនទ្រព្យទាំងអស់សុទ្ធតែបង្កើតទ្រព្យនោះទេ កាលណាបើយើងចេះទាញចំណូលវានឹងបានដោយងាយ។ជួនកាលអ្នកខ្លះគិតថាការទិញផ្ទះដោយបង់រំលស់គឺជាបំណុលដ៏ធំ ក៏ប៉ុន្ដែវានឹងក្លាយជាទ្រព្យដ៏អស្ចារ្យ នៅពេលដែលអ្នកអាចដាក់លក់បានថ្លៃជាងតម្លៃដែលយើងទិញបូករួមទាំងអត្រាការប្រាក់។ដូច្នេះយើងគួរតែទិញផ្ទះដែលអាចរកប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីពង្រឹងជីវភាព​ ក៏អាចជាឱកាសដំបូងប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលជាវិស័យឈានមុខនៅក្នុងស្រុកនាពេលអនាគត។

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958។​

 

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES