មិនគូរឲ្យជឿ! ឧកញ៉ាឡេងណាវ៉ាត់ត្រាសង់ផ្ទះល្វែងតម្លៃទាបក្រោម១ម៉ឺនដុល្លារនៅព្រះសីហនុ

ដោយសារសន្ទុះនៃការចូលមករស់នៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ជនជាតិចិន និងការវិនិយោគ​ ពីក្រុមហ៊ុនចិនជាច្រើន បានធ្វើឲ្យតម្លៃនៃអចលនទ្រព្យតំបន់នោះ កើនឡើងជាលំដាប់។ អចលនទ្រព្យ​នៅ​ព្រះសីហនុ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ជារៀងរាល់ម៉ោង ដោយមិនអាចនឹកស្មានដល់ឡើយ ។

ទោះជាអចលទ្រព្យនៅព្រះសីហនុហាក់ឡើងថ្លៃយ៉ាងណាក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនបុរីឡេងណាវ៉ាត់ត្រា បានបើកគម្រោងផ្ទះតម្លៃទាប ផ្ទះ លើ​ផ្ទៃ​​​ដី​​១៥០​ហិតា ដែល​មាន​​​​ទីតាំង​​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​៤ ក្នុង​​​ភូមិ ទូល​​​ទទឹង​​២ ឃុំ ទួល​​​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ។ 

លោក​អ្នក​ដែល​មាន​ចង់​​មាន​ផ្ទះ​ក្រុង​ព្រះសីហនុ​​ដែល​​មាន​តម្លៃ​ទាប សំណង់​​រឹង​មាំ ប្លង់​រឹង ​ដែល​ទទួល​បាន​ទាំង​ផ្ទះ​​បាន​ទាំង​ដី​មែន​ទេ អីុចឹង​ប្រញាប់​ឡើង​នៅ​​ថ្ងៃ​ទី០៤ ខែ ឧសភា ឆ្នាំ ២០១៩ ខាង​មុខ​នេះ បុរីឡេងណាវ៉ាត្រា ចាប់​ផ្ដើម​បើក​លក់​ហើយ តម្លៃ​​ត្រឹម​តែ 9900 ដុល្លារ​ប៉ុណ្ណោះ ។ 

ដូច​ការ​សន្យា​បុរី​ឡេង​ណាវ៉ាត់ត្រា ដែល​បាន​ប្រាប់ថា និង​សង់​ផ្ទះ​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅ​ក្រុង​ព្រះសីហនុ​​កន្លង​មក​នោះ ពេល​នេះ​បាន​សាងសង់​លក់​ជូន​អតិថិជន​ហើយ ​តម្លៃ​ផ្ទះ​ដាក់​លក់​ចេញ មាន​តម្លៃ​​ទាប​បំផុត​ស្ទើរ​​មិន​គួរ​ជឿ គឺ​​ត្រឹមតែ 9900 ដុល្លារ​​ប៉ុណ្ណោះ ធ្វើ​ឲ្យ​​អតិថិជន​ទិញ​ទៅ​ទទួល​បាន​​ទាំង​ប្លង់​រឹង បាន​ទាំង​ផ្ទះ​ទាំង​ដី​តែ​ម្ដង ហើយ​បើ​ទុក​លក់​ចេញ​វិញ ចំណេញ​ច្រើន​ជាក់ជា​មិន​ខាន។

អ្វី​ដែល​ធ្វើ​ឲ្យ​​អតិថិជន មិន​អាច​បង្អង់​យូរ​​នោះ គឺ​គម្រោង​ធំអស្ចារ្យ​កក្រើក​ពេញ​​ប្រទេស​នេះ ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​ល្វែង​ដែលនិង​ត្រូវ​សាង​សង់​ឡើង​ជា​ច្រើន​នោះ មាន​ផ្ទះ​ជាប់​ផ្លូវ​ជាតិ​លេខ​៤ ​តែ​៨​ល្វែង​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គឺ​មាន​​ផ្ទះ​ជាប់​ផ្លូវ​មេ២០​ម៉ែត្រ ដែល​អាច​ធ្វើ​អាជីវកម្ម​បាន ជា​ច្រើន​ល្វែង និង​ផ្ទះ​សម្រាប់​ស្នាក់​នៅ​បែប​ស៊ីវិល័យ​ជា​ច្រើន​ល្វែង​ទៀត។​ 

ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ទាក់ទង​ មក​ស្នាក់​ការបុរី​ឡេង​ណាវ៉ាត់ត្រា​ទាំង​នៅ​ភ្នំពេញ​និង ក្រុងព្រះសីហនុ​ឬ តាម​រយៈ​លេខ​​​ទូរស័ព្ទ​​​​ 067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472​ ៕ ​​​​​

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

USNews Logo

RELATED ARTICLES