ធនាគារ ជីប ម៉ុង ប្រើយុទ្ធសាស្ត្រប្រព័ន្ធឌីជីថល ដើម្បីបង្កភាពងាយស្រួល និងទាក់ទាញអតិថិជន

លោក Wankup YEW អគ្គនាយកធនាគារ ជីប ម៉ុង និងធ្វើការបកស្រាយពីវិធីសាស្រ្ដ ក្នុងការផ្ដល់សេវាកម្មធនាគារបែបឌីជីថល ប្រកបដោយសុវត្ថិភាពខ្ពស់ គម្រោងក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាអត្ថប្រយោជន៍នៃសេវាកម្មផ្សេងៗ ដែលផ្តល់ដោយធនាគារ ជីប ម៉ុង ទៅកាន់អតិថិជនផងដែរ។

លោក Wankup YEW បាននិយាយថា សម្រាប់ធនាគារ ជីប ម៉ុង លោកគិតថា សម្រាប់ផ្សារភ្ជាប់ខ្លួន ទៅនិងបច្ចេកវិទ្យាដោយសារមូលហេតុចម្បង ៣ គឺ :

មូលហេតុចម្បងទី ១​ : គឺធ្វើយ៉ាងណាឲ្យធនាគាររបស់យើងខុសពីធនាគារផ្សេង ជាពិសេសជាងនេះទៅទៀត ត្រង់ចំណុចបច្ចេកវិទ្យា ។

មូលហេតុចម្បងទី ២ : គឺយើងត្រូវការដំណើរការមួយ ការប្រើប្រាស់ឌីជីថលដោយសារដំណើរការ ទាមទាបែបបទច្រើន យើងហៅវាថាដំណើរការផ្លូវកាត់ ដំណើរការផ្លូវកាត់នេះគឺធ្វើឲ្យប្រតិបតិ្តការ មានប្រសិទ្ធិភាពខ្ពស់ ។

មូលហេតុចម្បងទី ៣ :មូលហេតុទី ៣ គឺសំខាន់បំផុត វាធ្វើឲ្យសេវាកម្មអតិថិជនកាន់តែប្រសើរ ធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អ ដូច្នេះយើងប្រើប្រាស់ឌីជីថល យើងអាចផ្ដល់ឲ្យអតិថិជនច្រក ពីធនាគារទៅធនាគារ ។ 

លោកបានបន្ថែមថា ដើម្បីធានាបាននៅសុវត្ថិភាព ធនាគារជីប ម៉ុងមានការ ផ្ទៀងផ្ទាត់ ២ ដង (២ ជាន់)​ ការផ្ទៀងផ្ទាត់ ២ មានន័យថារាល់ការធ្វើចរន្តសាច់ប្រាក់ គឺយើងត្រូវការលេខសម្ងាត់ ២ ដំណាក់កាល។ ប្រសិនបើចង់ធ្វើចរន្តសាច់ប្រាក់ ធ្វើចរន្តសាច់ប្រាក់ច្រើន ឬ ធ្វើអ្វី គឺទាមទារដំណាក់កាលទី ២ សម្រាប់ដំណាក់កាលទី ២ ដែលយើងប្រើ យើងហៅថា OTP ។ OTP គឺជាលេខសម្ងាត់ប្រើម្តង់ចោល លោកបានបន្ថែមថា ធនាគារភាគច្រើនប្រើលេខសម្ងាត់ស្តង់ដារ គឺលេខសម្ងាត់មិនផ្លាស់ប្ដូរ នៅពេលគេដឹងលេខសម្ងាត់របស់គាត់ គេអាចចូលគណនីធនាគាររបស់គាត់បាន សម្រាប់លេខសម្ងាត់ប្រើម្ដងចោល គឺរាល់ពេលធ្វើចរន្តសាច់ប្រាក់ គឺទាមទាឲ្យមានលេខសម្ងាត់ថ្មីរហូត  អ្នកក្រៅមិនអាចចាំលេខសម្ងាត់នោះបានទេ អ្នកក៏អាចផ្សារភ្ជាប់ខ្លួនទៅនិងអ្វីដែលហៅថា បច្ចេកវិទ្យាជីវមាត្រ ដូចជាការស្កែន មេដៃ ស្កែនផ្ទៃមុខ ឬ ស្កែនសំឡែង ។

ក្រោយប្រតិបត្តិរយ:ពេល ៦ ខែ គឺការិយាល័យ កណ្ដាលលើមហាវីថីម៉ៅសេទុង និង សាខាលើមហាវិថីព្រះនរោត្តម និង នៅមានសាខា ៣ បន្ថែមទៀត ២ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ និង មួយទីតាំងទៀតស្ថិតនៅ ទួល គោក ក្នុងរយ:ពេលពី ៦ ទៅ ១២ ខែខាងមុខ ។ ហើយមានគម្រោងបង្កើតសាខានៅទីក្រុងភ្នំពេញ និងនៅខេត្តចម្បងមួយចំនួនទៀត ដូចជា សៀមរាប កំពង់សោម កំពង់ចាម និងបាត់ដំបង បន្ទាប់ពីនេះគឺនៅឆ្នាំក្រោយ យើងគ្រោងធ្វើយ៉ាងណាឲ្យគ្រប ដណ្ដប់ខេត្តប៉ុន្មាន ដែលនៅសល់ ។

បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានកម្មវិធី ២ ដែលបានដាក់ឲ្យប្រើប្រាស់ហើយគឺ :

១ . អាចជ្រើសរើសលេខគណនីដែលខ្លួនឯងចង់បាន : ធនាគារទីមួយនៅកម្ពុជា អាចជាធនាគារតែមួយគត់នៅលើពិភពលោកដែរ ដែលអនុញ្ញាតឲ្យជ្រើសរើសលេខធនាគារ ៨ ខ្ទង់ ហើយលេខ ៨ ខ្ទង់នេះជាលេខ គណនីធនាគាររបស់អ្នក។

២ . គឺយើងដាក់ឲ្យប្រើប្រាស់ ATM មិនចាំបាច់ប្រើកាត : ការមិនប្រើកាតគឺមានសារ:សំខាន់ វាស្របគ្នានិងការការពារសុវត្ថិភាព ដែលបានរៀបរាប់ខាងលើគឺប្រើលេខសម្ងាត់ម្ដងចោល ។

អត្ថបទដោយ គន្ធា (Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES