ទោះជាស្ទះផ្លូវ តែតំបន់ច្បារអំពៅនឹងក្លាយជាទីក្រុងរណបស៊ីវិល័យនៅភ្នំពេញ

សង្កាត់ច្បារអំពៅ គឺជាតំបន់ដែលកំពុងមានសក្តានុពល ខ្លាំង ដោយសារទីតាំងស្ថិតនៅដាច់ពីចំណុចកណ្តាលនៃទីក្រុង មានដីទំនេរជាច្រើនសម្រាប់អភិវឌ្ឍន៍ ពិសេស​ដង​ទន្លេ​មេគង្គ​ក្រោម​ដ៏​ស្រស់ត្រកាល ហើយ​អាច​នឹង​ក្លាយជា​ទីក្រុង​រណប​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​នាពេល​អនាគត។

យោងតាម លោក ប៉ែន សោភា តំណាង​នាយកដ្ឋាន​រៀបចំ​ដែនដី និង​នគររូបនីយកម្ម​សំណង់​បាន​បញ្ជាក់ថា ច្បារអំពៅ គឺជា​ខណ្ឌ​មួយ​ដែល​ស្ថិតក្នុង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី១ ហើយក៏​ជា​តំបន់​ដែលមាន​ដី​ទំហំ​ធំ​នៅ​ទំនេរ​ច្រើន ដែល​អាចធ្វើ​ការអភិវឌ្ឍ​ន៍ ហើយក៏​ជា​តំបន់​ដែល​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេ ដែលមាន​ទេសភាព​យ៉ាង​ស្រស់ និង​មាន​សក្តានុពល​ខ្ពស់​នៅ​ថ្ងៃ​អនាគត ខណៈ​ទីក្រុង​ភ្នំពេញ ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ស្នូល​មួយ​នៃ​តំបន់​ភាគ​កណ្តាល និង​ភាគ​បូព៌ា​នៃ​ឧបទ្វីប​អាស៊ី។

ជាក់ស្តែងតំបន់មួយនេះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយទៀតរបស់ទីក្រុងភ្នំពេញ ខណៈតំបន់នេះ មានការវិនិយោគពីសំណាក់វិនិយោគគិនខ្មែរ ក្រុមហ៊ុន OCIC​ ​ដែលវិនិយោគធ្វើជាទីក្រុងថ្មី នៅលើផ្ទៃដីប្រមាណ ១០០ហិកតា ដែលគម្រោងនេះ ដូចចាគម្រោងកោះពេជ្រ នាពេលបច្ចុប្បន្ន។គំរោង​ទីក្រុង​រណប​ថ្មីនេះ​ ​នឹង​ត្រូវ​ចាក់​ខ្សាច់​បំពេញ​នៅ​តាម​ជួរ​មាត់ទន្លេ​ចាប់ពី​តំបន់​កោះ​នរា​ ​អូស​ស្របតាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​

យ៉ាងណាមិញ តំបន់នេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុនចិនមួយ បានបោះទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក សាងសង់អគារពាណិជ្ជកម្ម ដែលមានកម្ពស់ ១៤៥ម៉ែត្រ ឈ្មោះថា គម្រោង Vue Aston។

តំបន់​កោះនរា​ហ៍​ក្នុង​សង្កាត់​និរោធ​របស់​ខណ្ឌ​ច្បារអំពៅ​ ការអភិវឌ្ឍន៍​នៅ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ គឺមាន​សក្តានុពល​ដ៏​ធំធេង​ប្រកបដោយ​ស្ថេរភាព និង​ស្របទៅតាម​ការវិវត្តន៍​នៃ​នគរូបនីយកម្ម​របស់​រាជធានី​ភ្នំពេញ។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES