ស្ថាបនិក ឌែរម៉ា បូតេ បង្ហើបក្បួនមួយលក់ផលិតផលដាច់ អតិថិជនដើរចូលហើយ មិនទៅវិញដៃទទេ

លោកស្រី អ៊ុំ ចរិយា ជាស្ថាបនិកហាងថែរក្សាសម្ភស្ស ឌែរម៉ា បូតេ(Derma Beaute) និងជាម្ចាស់ក្រុមហ៊ុន LOVIMEX TRADING Co., LTD និងជាម្ចាស់ Brand ម៉ាកល្បីឈ្មោះ DB’s Diamond ដែលមានជំនាញខាងស្បែកអស់រយៈពេលជាង១០ឆ្នាំមកហើយ។ សហគ្រិនស្ត្រីរូបនេះ បង្ហើបពីក្បួនមួយជួយឲ្យគាត់លក់ផលិតផលដាច់ តាំងពីពេលជួបអតិថិជនលើកដំបូង។

ជាទូទៅ”ពេលជួបអតិថិជនលើកដំបូង រវាងម្ចាស់ផលិតផល និងអតិថិជន នៅមានគម្លាតគ្នាយ៉ាងខ្លាំង ហើយភ្ញៀវមានបញ្ហា និងការបកស្រាយខុសៗគ្នា ឬមិនមានការបកស្រាយតែម្តង ដូច្នេះក្នុងនាមជាអ្នកផ្តល់សេវាកម្ម ឬម្ចាស់ផលិតផលត្រូវសួរ និងយកចិត្តទុកដាក់ស្តាប់ចំពោះបញ្ហាភ្ញៀវជាមុនសិន ថាតើគាត់មានបញ្ហាអ្វីពិតប្រាកដ “នេះជាជំហានទីមួយ។

ជំហានទីពីរ ម្ចាស់ផលិតផល ឬអ្នកលក់ត្រូវណែនាំពីផលិតផលនីមួយៗ និងគុណសម្បត្តិរបស់ផលិតផលនោះឲ្យបានច្បាស់លាស់ ហើយប្រាប់ពីប្រសិទ្ធភាពរបស់ផលិតផលក្រោយពេលប្រើរួចថាតើនឹងទទួលបានលទ្ធផលបែបណា? នេះជាជំហានបន្ទាប់ក្រោយពេល អតិថិជនបានប្រាប់ពីបញ្ហាពិតប្រាកដដែលធ្វើឲ្យគាត់សម្រេចចិត្តមកជួបអ្នកសាកសួរពីផលិតផល មុននឹងគាត់សម្រេចចិត្តទិញ។

គួរជម្រាបថា ហាងថែរក្សាសម្ភស្ស ឌែរម៉ា បូតេ និងអ្នកលក់ផលិតផល DB’s Diamond ត្រូវបានអតិថិជនទទួលស្គាល់ថា បានផ្តល់ការប្រឹក្សា និងពិនិត្យស្បែកមុខ ដោយម៉ាស៊ីនទំនើប ដើម្បីដឹងច្បាស់ពីបញ្ហាពិតប្រាកដរបស់អតិថិជន។ ហើយអ្វីដែលគួរឲ្យមានទំនុកចិត្តទៅទៀតនោះ ផលិតផលយីហោផ្ទាល់ខ្លួនមួយនេះ មានឯកទេសច្បាស់លាស់ មិនមែនតែមួយមុខប្រើត្រូវគ្រប់យ៉ាងនោះទេ ពោលគឺផលិតផលបែងចែកទៅតាមប្រភេទនៃស្បែកមុខរបស់អតិថិជន ហេតុដូច្នេះហើយទើបអតិថិជនទទួលបានការថែរក្សាសម្រស់រយៈពេលវែងថែមទៀតផង៕

ចូលទៅកាន់ផេកផ្លូវការៈDB's Diamond Skin Care និង DB’s Diamond Skin Care - Cambodia

 

អត្ថបទដោយ៖NOUN VANNAK

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES