
នៅក្នុងពិភពជំនួញសព្វថ្ងៃនេះ គឺពិតជាសំបូរបែបខ្លាំងណាស់ ហើយក៏ពិបាកធ្វើឲ្យមុខជំនួញមានការទទួលស្គាល់ពីសាធារណៈជន។ហេតុដូច្នេះហើយទើបអ្នកជំនួញ មានការចាប់អារម្មណ៍ទៅលើការទិញសិទ្ធលក់ពីក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីស្រាប់ ឬហៅយ៉ាងសាមញ្ញថាការទិញ ហ្រ្វេនឆាយ។ហើយខាងក្រោមនេះគឺជាគន្លឹះសំរាប់អ្នកជំនួញគួរតែគិតមុននិងធ្វើការទិញហ្រេ្វនឆាយ៖
១.តំរូវការ
អ្នកគួរតែសិក្សាឲ្យបានច្បាស់លាស់ ថាតើផលិតផល ឬសេវាកម្មដែលអ្នកបំរុងនិងនាំចូល វាពិតជារបស់ដែលអតិថិជនត្រូវការ។គួរបញ្ជាក់ផងដែរថាសេវាកម្មនិងផលិតផល ដែលមានភាពពេញនិយមនៅក្នុងតំបន់មួយមិនប្រាកដថា មានភាពពេញនិយមនៅតំបន់មួយផ្សេងទៀតនោះទេ ដូច្នេះមុននិងទិញលក់ត្រូវសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ និងតំរូវការរបស់អតិថិជនជាមុនសិន។
២.វិនិយោគ
កត្តាមួយដែលជាកត្តាដែលសំខាន់នោះគឺជាចំនួនទឹកប្រាក់នៅក្នុងការទិញសិទ្ធលក់នោះ ឬជាភាពស្លៀកវៃក្នុងការគណនាថាតើប៉ុន្មានទើបបានប្រាក់ដើមមកវិញ ត្រង់ចំនុចកាន់តែលឿនកាន់តែល្អ។
៣.ការប្រកួតប្រជែង
បើសិនជាអ្នកចង់ទិញសិទ្ធពីក្រុមហ៊ុនដែលមានបុគ្គលមួយផ្សេងទៀតចង់បានដែរ វាមិនមែនជាគំនិតដែលល្អនោះទេ។ព្រោះថាបើអ្នកទំរំរៀបចំរួច អ្នកដ៏ទៃបានចំនិញច្រើនបាត់ទៅហើយ និងអតិថិជនក៏លែងមានតំរូវការទៀតដែរ។
៤.ការផ្តល់នូវការបណ្តុះបណ្តាល
មុននិងទិញសិទ្ធលក់ អ្នកត្រូវរកក្រុមហ៊ុនណាដែលមានការបណ្តុះបណ្តាលឲ្យបានគ្រប់គ្រាន់។ព្រោះវាការប្រសើរសំរាប់អ្នកដែលមិនសូវមានជំនាញទៅលើវិស័យនេះ ការផ្តល់នៅការបណ្តុះបណ្ដាលឲ្យបានគ្រប់គ្រាន់ អាចជួយឲ្យអ្នកជោគជ័យនៅលើជំនួញនេះ។
៥.ការដាក់កំណត់ ឬលក្ខខណ្ឌរបស់ក្រុមហ៊ុន
នៅពេលដែលអ្នកស្នើទិញសិទ្ធនោះ ក្រុមហ៊ុននិងធ្វើការដាក់កំរិត ឬលក្ខខណ្ឌឲ្យអ្នកធ្វើតាម ដូចរចនាបទនៃហាង ម៉ោងបំរើការងារ និងតំលៃជាដើម។ដូច្នេះអ្នកត្រូវសិក្សា និងស្វែងយល់ឲ្យច្បាស់ មុននិងធ្វើការសំរេចចិត្តថាទិញឬក៏អត់៕
អត្ថបទដោយ៖ ថេង លាង
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥
តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!