អ្នកស្លាប់កើនដល់ ៣៣នាក់ហើយ ក្នុងហេតុការណ៍ឆេះអគារមួយកន្លែងនៅប្រទេសជប៉ុន

គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះចំនួនអ្នកសា្លប់ក្នុងហេតុការណ៍ឆេះអគារស្ទូតឌីយ៉ូមួយកន្លែង របស់ក្រុមហ៊ុនផលិតគំនូរ ជីវចល នៅទីក្រុង Kotoyo បានកើនឡើងដល់ ៣៣នាក់ហើយ ខណៈអ្នករបួសមានចំនួន ៣៦នាក់ នេះបើតាមការចេញផ្សាយឲ្យដឹងរបស់សាព័ត៌មានជប៉ុន NHK។

បើតាមការបញ្ជាក់របស់ប៉ូលិស នៅក្នុងពេលកើតហេតុនេះមានមនុស្សប្រមាណ ៧០នាក់បានកំពុងស្ថិតនៅក្នុងអគារមួយនេះ។ ហើយក្នុងពេលហេតុការណ៍នោះ ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដោយបានសង្ស័យថា ជាអ្នកបង្ករឲ្យមានអគ្គីភ័យដ៏អាក្រក់នេះ ក្រោយសាក្សីនៅមានជីវិតមួយចំនួន បានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ។

សូមជម្រាមថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ១០៖៣០នាទី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពី មានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃ ដដែល៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES