មិនធម្មតា! សហគ្រិនតូចវ័យ ១៩ ឆ្នាំ បង្កើតហាងនំអាពាហ៍ពិពាហ៍ ខ្ពស់ជាងគេ ធំជាងគេ នៅកម្ពុជា

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ឈ្មោះថា ដាវ គឺជាសហគ្រិនដែលមានមាឌតូចជាងគេ ក្មេងជាងគេ ហើយគាត់ក៏ជាម្ចាស់ហាងនំ The Cake ដែលជាហាងនំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។ 

ថ្លែងប្រាប់ Business Cambodia សហគ្រិនវ័យ ១៩ ឆ្នាំរូបនេះបានថ្លែងថា សព្វថ្ងៃនេះរូបគាត់កំពុងតែបើកទីតាំងបង្ហាញនំអាពាហ៍ពិពាហ៍ ដែលអាចនិយាយបានថាជាទីតាំង Showroom មួយដែលធំជាងគេ ហើយខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលស្តិតនៅជាន់ទី ៣០ ក្នុងអាគារ Diamond Twin Tower នៅជិតកោះពេជ្រ។ 

កញ្ញា ម៉ៅ សាលីន ហៅ ដាវ បានបង្ហើបថា នេះជាគម្រោងថ្មី ហើយប្លែកជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានហាងនំអាពាហ៍ពិពាហ៍ណា ដែលមានទីតាំងបង្ហាញនំអាពាហ៍ពិពាហ៍ធំៗ ដែលមានកម្ពស់ខ្ពស់បែបនេះទេ ដែលនេះវាទិដ្ឋភាពថ្មីប្លែកកមួយសម្រាប់អតិថិជន ដែលអាចចូលទស្សនាមូដនំអាពាហ៍ពិពាហ៍ជាច្រើនប្រភេទ ជាមួយទេសភាពទីក្រុងភ្នពេញទាំំងមូលពីលើអាគារ ដ៏សែនខ្ពស់មួយនេះ។ 

សហគ្រិនតូចរូបនេះបានបន្ថែមថា សម្រាប់ហាងពំអាពាហ៍ពិពាហ៍មួយនេះ គឺគាត់បង្កើតឡើងក្នុងគោលបំណងដាក់តាំងបង្ហាញនូវម៉ូដនំអាពាហ៍ពិពាហ៍ប្រណីតៗ ដែលមានក្បូក្បាច់រចនាមិនចាស់បរទេសឡើយ ហើយមួយវិញទៀតគាត់ចង់បង្ហាញថា រាល់នំអាពាហ៍ពិពាហ៍ដែលស្អាតៗ ទាំងអស់ មិនថាជាេចនាបទខ្មែរ ឬអឺរ៉ុបនោះទេ គឺ The Cake អាចធ្វើបាន អាចផលិតបាន។ 

គួររំលឹកផងដែរថា សហគ្រិនតូច ម៉ៅ សាលីន ហៅដាវ ជាអតីតក្មេងស្រីមួយរូបដែលមានកំណើតនៅលើទឹកដីខេត្តបាត់ដំបងដងស្ទឹងសង្កែរ ហើយដោយអំណាចនៃការស្រលាញ់លើនំខេកខ្លាំង ក្មេងស្រីតូចរូបនេះក៏សម្រេចចិត្តចេញរកស៊ីទាំងវ័យក្មេង បង្កើតហាងនំខេកនៅខេត្តបាត់ដំបងរីកចម្រើន រហូតឈានជើងបោះជំហានចូលក្រុងភ្នំពេញ។ ហើយសព្វថ្ងៃក្មេងស្រីតូចម្នាក់នេះគឺជាម្ចាស់ The Cake ៩ សាខា ម្ចាស់រោងចក្របោះដុំនំខេក The Cake Factory ស្ថាបនិក សាលានំ..និងចុងក្រោយនេះគាត់ក៏បង្ហើតជា Showroom ថ្មីមួយទៀត ដែលធំជាងគេ ខ្ពស់ជាងគេ នៅកម្ពុជា៕ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

 

USNews Logo
Online

RELATED ARTICLES