Dan Lok បើអ្នកមិនចង់លំបាកទាំងចិត្តទាំងកាយ សូមកុំបណ្តោយខ្លួនអោយក្លាយជាអ្នកក្រអោយសោះ

ពាក្យថា អ្នកក្រ មួយម៉ាត់អ្នកណាក៏មិនចង់ជួប ហើយក៏មិនចង់អោយខ្លួនអ្នកក្លាយជាអ្នកក្រនោះដែរ​ ដូច្នេះហើយទើបយើងទាំងអស់គ្នាខិតខំធ្វើការ​ ទាំងយប់ទាំងថ្ងៃ ទាំងឈឺទាំងជា មិនហ៊ានសម្រាក មិនហ៊ានចាយវាយខ្ជះខ្ជាយនោះទេ ខិតខំសន្សំសំចៃ ព្រោះមិនចង់ក្លាយខ្លួនជាអ្នកក្ររនេះហើយ ។ 

ពាក្យថាភាពក្រគឺលំបាកខ្លាំងណាស់ ហើយជីវិតអ្នកគឺគ្មានពន្លឺរស្មីនោះទេ ដូចច្នេះបើមានឱកាសហើយអ្នកគួរតែខិតខំធ្វើរការ និងប្រកបរបរផ្សេងៗដើម្បីកុំអោយខ្លួនធ្លាក់ទៅក្នុងភាពក្រីក្ររអោយសោះ។ លោក Dan Lok គឺជាអ្នកជំនួញម្នាក់ដ៏ល្បីល្បាញ ហើយលោកក៏ជាសេដ្ឋីវ័យក្មេងមានប្រាក់រាប់លានដុល្លាផងដែរ ​លោកក៏ធ្លាប់បានលើកឡើងផងដែរថា បើអ្នកមិនចង់លំបាកទាំងចិត្តទាំងកាយ សូមកុំបណ្តោយខ្លួនអោយក្លាយជាអ្នកក្រអោយសោះ។ 

លោកបានលើកឡើងបែបនេះគឺដោយសារតែលោកធ្លាប់មិនបទពិសោធន៍ដ៏ជូចត់ គឺនៅពេលដែលលោកកំពុងប្រជុំការងារនៅក្រៅប្រទេស ហើយលោកប៉ារបស់លោកឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ ប៉ុន្តែនៅពេលនោះលោកគ្មានលុយមួយកាក់មួយសេនជាប់ខ្លួននោះទេ ដូច្នេះហើយលោកមិនអាចទិញសំបុត្រយន្តហោះដើម្បីទៅមើលលោកប៉ារបស់លោកនៅដង្ហើមចុងក្រោយបានឡើយ ។ នៅពេលនោះហើយដែលលោកបានដឹងច្បាស់ថា ជីវិតជាអ្នកក្រ គឺវេទនាទាំងកាយ និងវេទនាទាំងចិត្ត​ ហើយអ្នកមានពេលខ្លះគេលំបាកចិត្តខ្លះក៏ពិតមែន តែគេមិនដែលលំបាកកាយ និងស្មុគស្មាញច្រើនដូចជាអ្នកក្រនោះទេ ។

និងជួបរឿងជាច្រើនដែលអ្នកមិនអាចធ្វើបាននៅពេលដែលអ្នកគ្មានលុយនៅជាប់និងខ្លួន ។ មហាសេដ្ឋី និងអ្នកមានល្បីៗនៅលើពិភពលោកគឺគ្មានអ្នកណាកើតមកក្នុងត្រកូលអភិជនទាំងអស់នោះទេ ប៉ុន្តែពួកគាត់អាចតស៊ូ ពុះពារ ក្នុងជីវិតការងារ និងមុខរបរអាជីវកម្មដូច្នេះហើយទើបពួកគាត់អាចជៀសផុតពីភាពក្រីក្ររបាន។

អត្ថបទដោយ នេន សុធា ( Leadership Writer )

0 មតិ

បញ្ចេញមតិ

RELATED ARTICLES