Dan Lok ៖ បើអតិថិជននិយាយថា “ផលិតផលថ្លៃខ្លាំងម្លេះ” ចម្លើយមួយនេះធ្វើអោយអតិថិជនពេញចិត្តស្តូក

“ផលិតផលមួយនេះថ្លៃជាងគេបន្តិចហើយ” ឃ្លាមួយនេះអ្នកលក់ភាគច្រើនប្រហែលជាធ្លាប់ស្តាប់លឺពាក្យមួយឃ្លានេះ ហើយអ្នកលក់មួយចំនួនទៀតក៏បានស្តាប់ពាក្យនេះជាលើកចុងក្រោយជាមួយអតិថិជនរបស់ខ្លួន ព្រោះអតិថិជនខ្លះបើគាត់ប្រលយពាក្យមួយឃ្លានេះហើយប្រហែលជា គាត់ជាជំរាបលា មិនទិញផលិតផលអ្នកនោះទេ។ 

ជាយោបល់មួយរបស់សេដ្ឋី Dan Lok គ្រូបង្វិកជំនាញលក់ សញ្ជាត្តិកាណាដា បានបង្ហាញថាចំពោះករណីអតិថិជននិយាយថា ហេតុអ្វីផលិតផលនេះថ្លៃម្លេះ ជាស្ថានភាពមួយតឹងតែង ដែលអ្នកលក់អាចប្រឈមជាមួយបរាជ័យនៅក្នងការលក់បើសិនជាអ្នកលក់ទាំងនោះមិនចេះឆ្លើយសំនួរមួយនេះ។

សេដ្ឋីវ័យជាង ៣០ ឆ្នាំរូបនេះបានបង្ហើបចម្លើយពីរ ដែលអាចអោយអ្នកលក់ទទួលបានជោគជ័យនៅក្នុងការលក់របស់ខ្លួន៖

១.វាជាតម្លៃនៃផលិតផលល្អ

សេដ្ឋីកំណើតហុងកុងរូបនេះបានបង្ហើបថា រូបមន្តនៅក្នុងការធ្វើយុទ្ធសាស្រ្តថ្លៃ អ្នកលក់គ្រប់គ្នាត្រូវតែមានការសិក្សាអោយច្បាស់ជាមួយស្ថាប័នរបស់ខ្លួន ថាតម្លៃនៃផលិតផលរបស់ខ្លួនវាស៊ីមេទ្រីជាមួយអតិថិជនគោលដៅ ឬវាអាចប្រកួតប្រជែងជាមួយផលិតផលដទៃដែរឬទេ ហើយចំណុចណាខ្លះ ដែលជាមូលហេតុនៃការដាក់តម្លៃថ្លៃរបស់ផលិតផល។ បើអតិថិជនសួរសំនួរមួយនេះភ្លាមអ្នកលក់ត្រូវតែលើកចំណុចអទិភាពណាមួយ ដែលផលិតផលដទៃគ្មានយកបកបង្ហាញអតិថិជន អោយបានគាត់ឃើញពីចំណចល្អឯកមួយ ដែលលុយទាបគ្មានលទ្ធភាពទិញ...ឳទាហរណ៍ថា៖ ខុនដូដែលប្រសព្វផ្លូវបួនទិស ទីតាំងគ្មានពីនៅក្នុងទីក្រុងនេះ.....។ 

២.ខ្ញុំមិនហ៊ានអះអាងទេ

សេដ្ឋីវ័យកណ្តាលរូបនេះបានលើកឡើងថា ខម្លើយទី២ ដែលអ្នកអាចជ្រើសរើសឆ្លើយតបជាមួយអតិថិជននោះគឺ ខ្ញុំមិនហ៊ានអះអាងទេ បងអាចមើលឃើញនឹងភ្នែកខ្លួនឯងថាផលិតផលខ្ញុំ មានលក្ខណៈយ៉ាងណា បងអាចវាយតម្លៃខ្លួនឯងបានហើយថាវាសាកសមជាមួយតម្លៃឬទេ?....ចម្លើយមួយនេះគេហៅថា ថៃជី ជាចម្លើយមួយ ដែលអ្នកលក់អាចខ្ចីដៃអតិថិជនប្រើជំនួសអោយការឆ្លើយរបស់ខ្លួន។ អតិថិជនពេលខ្លះគាត់នឹប្រើការវិចារណញាណរបស់គាត់ ក្នុងការប្រមើលមើលចំណុចពិសេសទាំងឡាយនៅក្នុងផលិតផលរបស់អ្នក ពេលនោះអត្រានៃការស្ទង់មតិលើភាគរយទិញក៏មានច្រើនដែរ។ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

អ្នកនិពន្ធសៀវភៅអាត់បី ចំណូលថ្មីក្នុងអាជីពលក់ 

ចេញផ្សាយឆាប់នេះ............

 

RELATED ARTICLES