Dan Lok​៖ ពាក្យ ៦ ឃ្លា ដែលអ្នកមិនគួរនិយាយទាល់តែសោះ នៅពេលជួបជាមួយអតិថិជន

ជំនាញលក់ គឺជាជំនាញមួយដែលអាចធ្វើអោយយើងអាចរកចំណូលបានខ្ពស់មួយដែរ​ តែនឹងធ្វើអោយអ្នកលក់មិនដាច់បើអ្នកនិយាយទៅកាន់អតិថិជនរបស់អ្នកដោយប្រើប្រាស់ពាក្យសម្តីមិនល្អ ហើយនិយាយទៅប៉ះអារម្មណ៍របស់អ្នកទិញនោះការលក់របស់អ្នកប្រាកដជាបរាជ័យ។

សេដ្ឋីកាណាដា​ Dan Lok បាននិយាយនៅពាក្យ ៦ ម៉ាត់ដែលមិនគួរនិយាយទៅកាន់អតិថិជនទេបើមិនចង់អោយបាត់ចំណូលពីការលក់៖

១. ទិញ

សេដ្ឋីកាណាដា Dan Lok បាននិយាយថាអ្នកមិនគួរនិយាយពាក្យថាទិញទេ ព្រោះវាធ្វើអោយអតិថិជនមិនសប្បាយចិត្ត។ អ្នកសាកស្រមៃមើលថា បើអ្នកសួរអតិថិជនថា បងទិញផលិតផលខ្ញុំឬអត់? វាអាក្រក់់ស្តាប់ខ្លាំងណាស់ អ្នកគួរនិយាយពាក្យថា “ម្ចាស់” ឬក៏ពាក្យថា “យកទៅផ្ទះជាមួយ” ។ ឧទាហរណ៍៖ថាអ្នកលក់ឡានមួយគ្រឿង អ្នកគួរនិយាយថា បងយកវាទៅផ្ទះជាមួយ ឬក៏បងធ្វើជាម្ចាស់របស់វា...ជាដើមជាពាក្យពិរោះមិនសូវធ្វើអោយអតិថិជនខ្លាចនោះទេ។

២. ផលិតផលទិញហើយមិនអាចដូរវិញបានទេ

សេដ្ឋីកាណាដាបាននិយាយថា មានអ្នកលក់ជាច្រើនពេលអតិថិជនទិញផលិតផលហើយគឺមិនអាចដូរបាននោះទេ។ នៅពេលដែលយើងនិយាយពាក្យថា”ទិញផលិតផលហើយមិនអាចដូរវិញបានទេ” គឺធ្វើអោយអតិថិជនអស់ជំនឿចិត្តទៅលើយើងបាត់ទៅហើយ។

៣.ជឿខ្ញុំទៅ

Dan Lok បន្តថាពេលលក់ផលិតផលទៅអោយអតិថិជន យើងមិនអាចអង្វរអតិថិជនអោយមកជឿលើផលិតផលយើងបាននោះទេ។ តែយើងគួរបង្ហាញនៅចំណុចល្អរបស់ផលិតផលយើងអោយអតិថិជនស្គាល់ប្រសើរជាង។

៤. សុំទោស

សេដ្ឋីកាណាដានិយាយថា អ្នកលក់មិនគួរនិយាយពាក្យសុំទោសទៅកាន់អតិថិជនទាល់តែសោះ ព្រោះថាការនិយាយពាក្យសុំទោស វានឹងបង្ហាញពីចំណុចអន់ណាមួយនៃអ្នកលក់ ឬក៏ផលិតផលរបស់់ខ្លួនហើយ។ ឧទាហរណ៍ថា អ្នកទៅជួបអតិថិជនមិនទាន់ពេលអ្នកនិយាយសុំទោសអតិថិជនញ័រមាត់ សំនួរសួរថាតើអតិថិជនមានជំនឿចិត្តទិញផលិតផលរបស់អ្នកដែរ ឬទេ? កុំសុំទោសអតិថិជន តែត្រូវតែបង្កើនចំណុចវិជ្ចមានអោយបានច្រើនបំផុតទៅកាន់អតិថិជន។

ធ្វើតាមខ្ញុំទៅ

លោក Dan Lok និយាយថា យើងមិនអាចទៅបង្ខំចិត្តអតិថិជនមកអោយធ្វើតាមចិត្តយើងនោះទេ។ ហើយយើងក៏មិនអាចបង្ខំចិត្តអោយអតិថិជនឲមកជឿទុកចិត្តយើងបាននោះទេ។ នៅពេលដែលអ្នកទៅអង្វរចិត្តអតិថិជនអោយធ្វើតាមយើង ទាំងដែលគាត់មិនដែលស្គាល់យើងសោះនោះយើងកំពុងតែបង្ហាញនៅចំណុចអន់របស់យើងហើយ។

កិច្ចសន្យាឬកុងត្រា 

ជាទូទៅ ឃើញអ្នកលក់ជាច្រើនពេលអតិថិជនទិញផលិតផលអ្វីមួយតែងតែអោយពួកគាត់ធ្វើកិច្ចសន្យាជាដើមនៅពេលដែលអតិថិជនទៅទិញយើងធ្វើបែបនេះនឹងធ្វើអោយគាត់មានអារម្មណ៍ថាភ័យ។ ហេតុនេះហើយយើងគួរតែប្តូរពាក្យនិយាយអោយល្អជាងនេះ ដូចជាពាក្យថាលិខិតទិញលក់ លិខិតផ្ទេកម្មសិទ្ធិជាដើម ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES