អូស្ត្រាលីកំពុងមានរឿងចម្រូងចម្រាស់ ក្រោយបោះពុម្ពលុយខុសតួរអក្សរហូតដល់ ៤៦លានសន្លឹក

នៅក្នុងប្រទេសអូស្ត្រាលី កំពុងមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងដោយសារតែមានការបោះពុម្ពលុយខុសតួរអក្ស រហូតទៅដល់៤៦ លានសន្លឹក ។ 

បញ្ហានេះកើតឡើតគឺដោយសារតែធនាគាជាតិនៅក្នុងប្រទេសនេះមានការធ្វេសប្រហែសជាខ្លាំងរហូតដល់មានការបោះពុម្ពចេញនូវក្រដាសប្រាក់ថ្មីខុសតួរអក្សរទៅវិញ ។ ការធ្វេសប្រហែសមួយនេះបានធ្វើអោយប្រជាជនអូស្ត្រាលី និងប្រជាជននៅទូទាំងសកលលោកមានការរិះគន់យ៉ាងខ្លាំងទាក់ទងទៅនិងបញ្ហារនេះ​។

 ចំណែកខាងរដ្ឋាភិបាល និងខាងធនាគាក្នុងប្រទេសក៏បានទទួលខុសត្រូវនៅលើកំហុសមួយនេះផងដែរ ហើយកំពុងតែមានចំណាត់ការទៅលើបញ្ហានេះ។ នេះជារឿងដ៏អាម៉ាស់មួយដែលបានកើតឡើងនៅក្នុងប្រទេសនេះ ហើយក៏ជាលើកទីមួយផងដែរសម្រាប់ប្រទេសមួយនេះដែលធ្វើការបោះពុម្ពលុយខុសបែបនេះ ។ 

កំហុសមួយនេះវាគឺជាមេរៀនមួយដែរសម្រាប់ប្រទេសនេះ ក៏ដូចជាពិភពលោក អោយយកចិត្តទុកដាក់អោយគ្រប់ជ្រុងជ្រោយនៅក្នុងការបំពេញកិច្ចការអ្វីមួយ ជៀសវាងកំហុសដូចខាងលើនេះគឺពិតជាគួរអោយសោកស្តាយ ។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

Adtag for Mobile Grow:-
Online

RELATED ARTICLES