មានដីទំនេរកុំទុកចោល! ចាយលុយតែ ១០ ដុល្លារ អ្នកនឹងក្លាយជាម្ចាស់កសិដ្ឋានចិញ្ជឹមបង្កងអូស្រ្តាលី

rអាជីវកម្មចិញ្ចឹមបង្កងអូស្ត្រាលីគឺជាអាជីពចំណូលខ្ពស់មួយ ដែលត្រូវបានយុវជនម្នាក់នៅខេត្តបាត់ដំបង កមកអនុវត្តន៍ទទួលបានជោជជ័យខ្លាំង ដោយចំណូលប្រចាំឆ្នាំប្រមាណជា ៣​ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ 

លោក ផល រដ្ឋា ដង្ខៅបង្កងបាត់ដំបងបាននិយាយថា បើមានដីកុំទុកចោលអោយនៅទំនេរអី មួយឆ្នាំបានជាង ៣ ម៉ឺនដុល្លារចំណេញជាងលក់ដីទៅទៀត លោកទទួលបង្រៀនរបៀបរកស៊ីចិញ្ចឹមបង្កង ដោយលោកអ្នកចំណាយតែ ១០ ដុល្លារតែប៉ុណ្ណោះ គឺអាចក្លាយជាម្ចាស់សកសិដ្ឋាន ចិញ្ចឹមបង្កងអូស្រ្តាលីបានហើយ។ 

ដង្ខៅបង្កងបាត់ដំបងបានបន្តថា ខ្ញុំទទួលបណ្តុះបណ្តាលពីរបៀបចិញ្ជឹមនឹងលក់ពូជជូនបងប្អូនទាំងអស់គ្នា តែអ្វីដែលខ្ញុំត្រូវការគឺការអត់ធ្មត់ និងអំណត់ព្យាយាមនៅក្នុងការចិញ្ជឹមបង្កង ហើយយើងត្រូវការពេលយូរបន្តិចដើម្បីទទួលបានផលជាដុំកំភួន ហើយលោកអ្នកអាចទៅរៀនបាននៅក្នុងកសិដ្ឋានផ្ទាល់នៅខេត្តបាត់ដំបងដើម្បីចេះពីជំនាញចិញ្ចឹមបង្កងពូជថ្មីមួយនេះ។

ចាស់កសិដ្ឋានដដែលបានថ្លែងថា បង្កងភាគច្រើនដែលបង្កាត់បានគឺត្រូវបានលក់ទៅអោយ កសិករដើម្បិចិញ្ចឹមបន្ត ហើយចំពោះកូនបង្កងដែលបង្កាត់បានលក់ក្នុង១ក្បាលតម្លៃ១៥០០-២០០០រៀល ហើយមក​ទល់បច្ចប្បន្នលក់កូនបានចំនួន២០០០០កូនហើយ នេះបើតាមការអះអាងរបស់លោក ចៅ សំអុល។

កសិករដដែលបានលើកឡើងថា បង្កងចិញ្ចឹមក្នុង១ ហិកតា អាចរក​ចំណូល​បាន ៣ម៉ឺនដុល្លារ ក្នុទំហំដីមួយហិកតា នេះបើចិញ្ជឹមបានត្រឺមត្រូវតាមបច្ចេកទេស រាប់តាំជ្រើសរើសពូជ ថែទាំ និងការយកចិត្តទុកដាក់លើការចិញ្ជឹម។ បើនិយាយពីទីផ្សារវិញ មួយគីឡូបង្កងស្រស់លក់បានប្រមាណជា ៣០ ដុល្លា ក្នុងមួយគីឡូក្រាម ដោយអាយុបង្កងអាចប្រមូលផលបាន ប្រហែលជា ៣ ខែ ទើបអាចគ្រប់អាយុទទួលផលបង្កង ។ ហើយបច្ចុប្បន្ននេះ ដោយសារមានទីផ្សារល្អ លោកកំពុងតែស្វែងរកដៃគូផលិត​តាម រយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យារយៈពេលយូរផងដែរ ។

រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះបង្កងរបស់ខេត្តបាត់ដំបងកំពុងតែចាប់ផ្តើមលេចធ្លោខ្លាំង ខណៈពេលដែលមានកូនខ្មែរមួយចំនួនទទួលបានចំណេះដឹងពីប្រទេសថៃ យកមកអនុវត្តន៍ជោគជ័យនៅលើទឹកដីមួយនេះ ជាហេតុធ្វើអោយកវិសាលភាពបង្កងCrayfish ល្បីល្បាញកាន់តែខ្លាំង រហូតដល់មានកិច្ចគាំទ្រពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វែង សាខុន ដែើលោកក៏បានជម្រុញអោយការការវិវត្តន៍ទៅជាការចិញ្ជឹកតាមលក្ខណៈបច្ចេកទេស GAP ដែលធ្វើអោយបង្កងទទួលបានផលកាន់តែច្រើន។

នេះជាឱកាសដ៏ធំមួយរបស់សហគ្រិនថ្មីៗ ដែលមានបំណងចង់រកស៊ី ក្នុងអាជីវកម្មបែបថ្មី ព្រោះកាចិញ្ចឹមបង្កងមានទីផ្សាធំជាពិសេសគឺ វាជាផលិតផល​ ដែលសមស្របនឹងលក្ខខណ្ឌផលិត និងលក្ខខណ្ឌទីផ្សារនៅកម្ពុជាផងដែរ។ទំនាក់ទំនងលោករដ្ឋា៖ 093 80 14 38

USNews Logo
Online

RELATED ARTICLES