ទស្សនៈអ្នកវិភាគ៖ ជ្រុងមួយនៃវិបត្តិដីធ្លី មិនអាចសន្មតពីការបញ្ចប់នៃសង្រ្គាមទីផ្សារដីធ្លីនោះទេ

សកម្មភាពទិញ លក់ដីធ្លីហាក់មានការធ្លាក់ចុះ បើធៀបទៅនឹងកំណើនដ៏ខ្លាំងខ្លានាពេលដើមឆ្នាំ២០១៩នេះ។ការព្រួយបារម្ភផ្សេងៗបានកើតឡើង ខណៈពេលមានមតិខ្លះពោលថា អចលទ្រព្យដីធ្លីដល់ពេលត្រូវបញ្ចប់។ជាក់ស្ដែង ការពុះដីឡូតិ៍លក់ ក៏មានភាពចម្រូងចម្រាស់ ភាពមិនច្បាស់លាស់មួយថា ជាពេលដែលអាជីវកម្មនេះត្រូវឆ្អែតដល់ពេលកំណត់ហើយ។

តាមពិតទៅភាពស្ងប់ស្ងាត់នៃវិស័យដីធ្លី មិនបានបាចសាចបានទូលំទូលាយនោះទេ ពោលគឺនៅតាមតំបន់មួយចំនួនដែលរងផលប៉ះពាល់តែប៉ុណ្ណោះ ដោយសារតែភាពមិនច្បាស់លាស់នៃអ្នកវិនិយោគនិងការចាត់ចែងច្បាប់ថ្មីពាក់ព័ទ្ធនឹងបញ្ហាសង្គម។

ជាក់ស្ដែងតាមការលើកឡើងពីអ្នកជំនាញអចលនទ្រព្យលោកហាក់ គីមថុង បានឡើងថា ភាពស្ងប់ស្ងាត់នៃការទិញលក់ដីធ្លីពិតជាកើតឡើងមែន​ នៅតាមតំបន់ដែលមានជនជាតិចិនវិនិយោគច្រើនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតនិងក្រុងប៉ោយប៉ែតជាដើម។ក៏ប៉ុន្ដែការធ្លាក់ចុះនេះ មិនអាចសន្និដ្ឋានជាផ្លូវការនៃវិបត្តិដីធ្លីនោះទេ ពីព្រោះតំបន់នានា ដូចជាក្រុងភ្នំពេញគឺការទិញលក់អចលនទ្រព្យនៅតែមានកំណើន ហើយផុសផុលជារៀងរាលថ្ងៃ ឯតំបន់ផ្សេងៗទៀតក៏មានការអភិវឌ្ឍនិងមានសក្ដានុពលខ្លាំងខ្លាដែរ។ដូច្នេះការធ្លាក់ចុះតម្លៃដីធ្លីនៃតំបន់មួយចំនួន មិនមានស្ថិតិច្បាស់លាស់ មិនអាចសន្និដ្ឋានជាផ្លូវការបានទេ។

ជាក់ស្ដែងដូចខេត្តព្រះសីហនុ ដែលជាបណ្ដុំជនជាតិចិន ទោះមានមានវិបត្តិតិចតួចក៏ពិតមែន ក៏ខេត្តនេះនៅតែជាទីចាប់អារម្មណ៍មួយចំពោះវិនិយោគិនថ្មីៗ ពីព្រោះតែជាខេត្តសក្ដានុពលខ្លាំងផ្នែកសេដ្ឋកិច្ច មានកំពង់ផែ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដូច្នេះទាមទារតែស្ថេរភាពបន្តិចបន្តួច តម្លៃនានានឹងមានលំនឹង មានរីកចម្រើនវិញជាមិនខាន។

ទន្ទឹមនឹងនោះ លោកអ៊ា ចរិយា ជាCEO​ KL Khmer Property និងជាបុគ្គលជោគជ័យក្នុងវិស័យខុនដូ បានមានមតិជុំវិញបញ្ហានេះថា​ ការប្រែប្រួលតម្លៃដីនៅតាមតំបន់ប៉ះពាល់ទាំងនោះ មិនមានឥទ្ធិពលដល់អចលនទ្រព្យទាំងមូលនោះទេ ពោលគឺការទិញលក់ មិនថាដីធ្លី ខុនដូ និងលំនៅឋាននៅតំបន់ផ្សេងៗនៅតែកើនឡើង ហើយក៏នៅតែបន្ដកើនឡើង ពីព្រោះប្រទេសយើងទាមទារការអភិវឌ្ឍនៅឡើយ តម្លៃនឹងឡើងទៅតាមស្ថានភាពជាក់ស្ដែង។ឯការពុះដីឡូតិ៍លក់នាពេលបច្ចុប្បន្នគឺមានលក្ខណៈចង្អៀត មិនដូចកាលឆ្នាំ២០១៧ និងឆ្នាំ២០១៨។ហើយតំបន់មួយចំនួននៅកម្ពុជា នៅតែមានសន្ទុះខ្លាំង ទោះមានការដកថយនៃនូវវិនិយោគិនមួយចំនួនក៏ដោយ៕

អត្ថបទដោយ៖ នឹម ផានុន 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES