របរថ្មីស្រឡាងសម្រាប់កសិករខ្មែរ ខណៈកសិករវៀតណាមសំងំកើបលុយពីរបរចិញ្ចឹមក្ដាមនេះ ជាង ៨ ឆ្នាំមកហើយ

 

បើនិយាយពីការចិញ្ចឹមត្រីឬសត្វផ្សេងៗប្រជាជនកសិករខ្មែរមានចិញ្ចឹមយូរមកហើយ ប៉ុន្ដែអ្វីដែលប្លែកនោះគឺការចិញ្ចឹមក្ដាមនេះឯង ដែលមិនទាន់មានអ្នកណាចិញ្ចឹមនៅឡើយ។ ដោយឡែកកសិករស្ថិតក្នុងខេត្ដមួយក្នុងប្រទេសវៀតណាម បានប្រកបរបចិញ្ចឹមក្ដាមនេះ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។

បើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមបានឲ្យដឹងថា កាលពីឆ្នាំ ២០១២ កសិករចំនួន ១៦ នាក់បានបង្កើតជាសហករណ៍ចិញ្ចឹមក្ដាម និងភ្ញាស់កូនក្ដាមសម្រាប់លក់បន្ដជាពូជដល់កសិករផ្សេងទៀតដែលមានបំណងចង់ចិញ្ចឹមក្ដាម។ ហើយកាលពីឆ្នាំ ២០១៨ សមាជិកក្នុងសហករណ៍នេះបានឡើងរហូតដល់ ៤៩ នាក់។

តាមប្រភពដដែលបានឲ្យដឹងថា ជារៀងរាល់ខែ ក្រុមសហការផ្គត់ផ្គង់ក្ដាមជូនទីផ្សារពី ១០-១៥ លាន កូនពូជឯណោះ ដល់កសិករទូទាំងខេត្ដដែលត្រូវការយកទៅចិញ្ចឹមបន្ដ។

ប្រធានក្រុមសហករលោក ឌាន់វ៉ាន់ទ្វៀន អ្នកផ្តើមមុនគេបង្អស់ក្នុងការអនុវត្តនូវទម្រង់រូបភាពភ្ញាស់ក្តាម​ពូជបានអោយដឹងថា “កូនក្តាមទើបញាស់ចេញពីពង  ដែលត្រូវបានយកទៅភ្ញាស់ពី ៥ - ១៥ ថ្ងៃគឺអាចយកទៅលក់បានហើយ។ ជាមួយនឹងអាងភ្ញាស់ក្តាមពូជនេះ លោកអាចទទួលប្រាក់ចំណេញប្រមាណពី ១៥ -២០ លានដុងប្រមាណ( ជាង ៨០០ ដុល្លារ)ក្នុងមួយខែ។

គួរជម្រាបដែរថា បច្ចុប្បន្ន កសិករក្នុងខេត្តកាម៉ៅ ប្រទេសវៀតណាម បានចិញ្ចឹមក្តាមក្នុងផ្ទៃដីប្រមាណ ១៥០.០០០ ហិកតា ផ្តល់ទិន្នផលជារៀងរាល់ឆ្នាំប្រមាណពី ៦.០០០ - ៧.០០០ តោន៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES