កម្ពុជាមានអំណោយផលសម្រាប់ទីផ្សារទឹកដោះគោស្រស់ តែការផលិតក្នុងស្រុកនៅមានកម្រិត

ការចិញ្ជឹមគោយកទឹកដោះ ជាអាជីវកម្មមួយដែល MOMO Farm បានធ្វើជោគជ័យមួយកម្រិតរួចទៅហើយ តែចំពោះស្ថានភាពទីផ្សារមានទាន់មានការកក្រើកខ្លាំងនៅឡើយ ព្រោះតែការផ្គត់ផ្គង់នៅមានកម្រិត។ គន្លងអាជីវកម្មរបស់ MOMO Farm វាជាតម្រុយមួយដែលអាចបង្ហាញថា កម្ពុជាមានសក្តានុពលខ្ពស់ជាមួយនិងអាជីវកម្មចិញ្ជឹមគោយកទឹកដោះនេះ។

សហគ្រិនកម្ពុជាត្រូវដឹងពីសក្តានុពលខ្លាំងៗ ៣ ចំនុចរបស់កម្ពុជាលើមុខរបរចញ្ជឹមគោយកទឹកដោះ៖

១.តម្រូវការខ្ពស់

ប្រទេសកម្ពុជាពឹតជាមានតម្រូវការផលិតផលទឹកដោះគោទាំងស្រស់ ទាំងខាប់ និងជាប្រភេទម្ស៉ៅ ជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ បើយោងតាមទូរលេខជាក់ស្តែងកម្ពុជាចំណាយប្រមាណជា ១៨ ពាន់លានដុល្លាក្នុងមួយឆ្នាំៗ ដែលទូរលេខនេះនិងបន្តកើនឡើងបន្តរទៀត ដោយសារទំហំ និងតម្លៃការនាំចូលកាន់តែកើនឡើង។ កម្ពុជានិងក្លាយជាប្រទេសមួយដែលមានប្រជាជនមានកម្រិតជីវភាពមធ្យមកម្រិតខ្ពស់ ដូចនេះការគិតគូរពីសុខភាព ជម្រើសផលិតផលល្អ និងក្លាយជានិន្នាការថ្មីក្នុងផ្នត់គំនិតប្រជាជនកម្ពុជា។

២.ស្ថានភាពតំបន់មានអំណោយផល

អាជីវកម្មចិញ្ជឹមគោយកទឹកដោះជាមុខរបរបែបជនបទ តែសូមកុំភ្លេចថាជាមុខរបរដែលមនុស្សស្ទើរមួយចំហៀងនគរប្រថ្នាចង់បានការស់នៅបែបអ្នកមានជនបទ។ ប្រទេសកម្ពុជាមានផ្ទៃដីធំទូលាយ ដីទំនេរធំៗមិនទាន់អភិវឌ្ឈន៍មានចំនួនច្រើន កម្លាំងពលកម្មមានច្រើន ម៉្យាងទៀតកម្ពុជាជាប្រទេសមានសក្តានុពលកសិកម្មខ្ពស់ ដែលអាចរក្សាសមតុល្យ រវាងផលិតផលចំនីសត្វ និងផលិតផលកាកសំណល់សត្វអោយមានប្រសិទ្ធភាពក្នុងពេលលតែមួយបានផងដែរ។

៣.ទំហំទីផ្សារប្រកួតប្រជែងនៅមានកម្រិត

ប្រទេសកម្ពុជាមិនទាន់មានស័្វយយតភាពលើការផ្គត់ផ្គង់ផលិតផលក្នុងប្រទេសនៅឡើយទេ ពោលគឺផលិតផលមួយភាគធំរំពឹងលើការនាំចូលពី ប្រទេសដែលជាដៃគូពាណិជ្ជកម្ម។ អ្វីដែលសហកញរិនកម្ពុជាគួរគិតនោះគឺ រកស៊ីលើទឹកដីខ្លួនឯង បង្កើតកាងារអោយប្រជាជនយើង លក់ផលិតផលអោយប្រជាជនរបស់យើង បង្កើនការនាំចេញ កាត់បន្ថយការនាំចូលតាមដែលអាចធ្វើបាន។ ផលិតផលដែលផលិតក្នុងស្រុក លក់ក្នុងស្រុក ចំនេញបានមួយផ្នែកធំពីតម្លៃពន្ធ ដែលផលិតផលអាចលក់បានក្នុងតម្លៃមួយទាប ជាងផលិតផលនាំចូល ដែលអាចជាអាទិភាពក្នុងការជ្រើសរើសផលិតផលរបស់អតិថិជន។

សូមរក្សាក្រមសីលធម៌និងភាពថ្លៃថ្នូរក្នុងការចម្លងអត្ថបទ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅអាត់បី (កម្លាំងជម្រុញអោយលក់ដាច់)

USNews Logo

RELATED ARTICLES