ឱកាសធំណាស់! វត្តមានគោ ១០០ ក្បាល នឹងចូលមកផលិតទឹកដោះគោស្រស់លើទឹកដីកម្ពុជា

យោងតាមគេហទំព័រពត៌មានរបស់រាជបណ្ឌិតសភាកម្ពុជាបានបង្ហាញថា ពូជគោយកទឹកដោះ ១០០ ក្បាល នឹងបង្ហាញវត្តមាននៅលើទឹកដីកម្ពុជា ដែលនេះជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយក្នុងទំព័រវិស័យកសិកម្មនៅកម្ពុជា តាមរយៈការចិញ្ចឹមគោយកទឹកដោះ។ 

វាជាឱកាសធំមួយនៅក្នុងទីផ្សារកម្ពុជា ខណៈដែលប្រទេសមួយនេះមានលក្ខខណ្ឌអំណោយផលល្អនៅក្នុងវិស័យចិញ្ចឹមគោយកទឹកដោះ ម្យ៉ាងវិញទៀតផលិតផលទឹកដោះគោស្រស់ស្ទើរតែទាំងអស់ គឺនាមចូលពីបរទេស ដែលវាជាការខ្ចះខ្ចាយធនធានមួយ និងផលិតផលដែលនាំចូលមកក៏ខូខាតគុណភាពមួយចំនួនផងដែរ។ 

រាជបណ្ឌិត្យសភាកម្ពុជា នឹងសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ដោយផ្ទាល់ដើម្បីបង្កើតជាទ្រឹស្តីដែលផ្សារភ្ជាប់នឹងការអនុវត្ត។ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ប្រសាសន៍ហើយថា «បើខាតបង់គឺរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកខាត តែមិនឱ្យកសិករខាតបង់នោះទេ»។ 

សារពត៌មានដដែលបានបង្ហាញថា នេះពិតជាឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងដែលកំពុងអនុវត្តពិតប្រាកដមែន ហើយនៅថ្ងៃមុខ កម្ពុជានឹងមានលទ្ធភាពផលិតទឹកដោះគោស្រស់ដោយខ្លួនឯង ហើយក៏អាចដើរតួជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតផលិតផលពីទឹកដោះគោ ដែលអាចបំពេញតម្រូវការក្នុងស្រុក មិនចាំបាច់ពឹងផ្អែកទាំងស្រុងលើផលិតផលនាំចូល និង​ជា​ការរួមចំណែកបង្កើនការងារ បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ជាពិសេសរាជ​បណ្ឌិត្យសភា​កម្ពុជា រំពឹងនឹងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្រុកឆែប តាមរយៈការផ្ដល់ការងារមានប្រាក់ចំណូល​សមរម្យសម្រាប់ទ្រទង់ជីវភាពគ្រួសារ មិនពឹងផ្អែកលើការចំណាកស្រុកទៅប្រទេសជិតខាង។

ការសិក្សាស្រាវជ្រាវពីការចិញ្ចឹមគោទឹកដោះនេះ អនុវត្តស្របតាមនិយាមការបច្ចេកទេសនិងស្តង់ដារនៃការចិញ្ចឹមសត្វ ដើម្បីរួមចំណែកនិងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលផ្សារភ្ជាប់ការទ្រឹស្តីនិងការអនុវត្ត ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមទីជនបទរបស់រាជរដ្ឋាភិបាល ៕ 

Adtag for Mobile Grow:-
Online

RELATED ARTICLES