ប្រជាជនជប៉ុនមានទម្លាប់ល្អមួយ ដែលធ្វើអោយមេរោគ Covid 19 ខ្លាចប្រទេសជប៉ុនបំផុត

ប្រទេសចិន ជប៉ុន និង ប្រទេសកូរ៉េខាងត្បូង គេអាចហៅប្រទេសទាំងនេះថាជាប្រទេស លាងគ្រោះ ដែលប្រទេសទាំងបីនេះជាចំណុចប្រសព្វនៃការរាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងតំបន់អាស៊ី តែមកទល់នឹងម៉ោងនេះប្រទេសទាំង ៣ នេះហាក់ដូចជាស្បើយអ្នកឆ្លងជម្ងឺខ្លាំងរហូតដល់បាត់ទិន្នន័យឆ្លងថ្មី ស្ទើរតែទាំងស្រុង។

ងាកមកមើលប្រទេសសាំមូ៉រ៉ៃជប៉ុនវិញទិន្នន័យដែល Business Cambodia បានស្រាវជ្រាវឃើញមាន តែ ១២០០ ករណីប៉ុណ្ណោះ ហើយគិតមកទល់នឹងម៉ោងនេះនៅជប៉ុនមានអ្នកស្លាប់ប្រមាណជា ៤៨ នាក់ ហើយបើនិយាយពីទិន្នន័យអ្នកឆ្លងវិញមានត្រឹមតែ ៣​ ទៅ ៤ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយនៅទីក្រុងមួយចំនួនរបស់ជប៉ុននៅតែបន្តការងារធម្មតា រួមទាំងសាលារៀនផងដែរ។ 

នេះជាមេរៀនមួយដែលលោកអ្នកគួរតែដឹងពីរបៀបរស់នៅរបស់ប្រជាជនជប៉ុន ដែលធ្វើអោយវីរុសផ្លូវ ដង្ហើមថ្មីកូវីដ ១៩ ខ្លាចប្រទេសជប៉ុនបំផុត៖

១.បង្ការទុកមុន និងតាមដានពត៍មា​ន

ប្រទេសជប៉ុនចូលចិត្តតាមដានពត៍មានណាស់ ទាំងមន្រ្តីពេទ្យ និង ប្រជាជនទូទៅ ដែលនេះ ជាមូលដ្ឋានមួយ ដែលធ្វើអោយប្រជាជនជប៉ុនទទួលបាននូវពត៌មានលឿនបំផុត តាំងតែពីជម្ងឺនេះ រាតត្បាតនៅក្នុងប្រទេសចិនមកម្លេះ។ ជប៉ុនបានធ្វើតេស្តិ៍មនុស្សចំនួន ១៤.០០០ ករណី ដែលតិចជាងប្រទេសជិតខាងកូរ៉េខាងត្បូងចំនួន ២០ ដង តាំងតែពីប្រទេសជនប៉ុនមិនទាន់មានករណីទី ១ ចម្លងចូល ប្រទេសរបស់ខ្លួន ហើយក្រុមគ្រូពេទ្យបានធ្វើការងារនេះយ៉ាងស្ងៀមស្ងាត់បំផុត បង្ការភាពចល្លាចល ដល់អារម្មណ៍របស់ប្រជាជនជប៉ុន។ 

២.គោលការណ៍អនាម័យ 

ពលរដ្ឋជប៉ុនបានផ្លាស់ប្តូរទម្រង់ស្វាគមន៍គ្នាភ្លាមៗ បន្ទាប់ពីពួកគេបានដឹងជីដំណឹងនៃជម្ងឺដ៏ព្រឺព្រួច មួយនេះ ។ ឥរិយាបទសួរសុខទុក្ខជនជាតិជប៉ុនជំនួសឱ្យការចាប់ដៃឬការថើបថ្ពាល់ក៏បានដើរតួក្នុងការបន្ថយការរីករាលដាលនៃជំងឺនេះដែរដូចជាការអប់រំអនាម័យជាមូលដ្ឋានបានបង្រៀនតាំងពីក្មេងមក។

រឿងវិន័យដ៏សំខាន់បំផុតនៅក្នុងគ្រួសាររបស់ជនជាតិជប៉ុនគឺ អនាម័យ ពួកគេបានប្រដៅកូនចៅ របស់ពួកគេថា “ការលាងដៃ ការហូបស្អាត រស់នៅស្អាត ត្រូវតែមានជាប្រចាំថ្ងៃ យើងមិនត្រូវការជម្ងឺ មកបង្រៀនយើងអោយធ្វើរឿងទាំងនេះទេ ព្រោះវាជាជីវិតរបស់ពួកយើង”។ 

៣.ផ្អាកការជួបជុំដើម្បីសុវត្ថិភាព

នាយករដ្ឋមន្ត្រីជប៉ុនហាក់ដូចជាបានដឹងមុនបីការរាតត្បាតនៃជម្ងឺនេះ ហើយលោកបានប្រកាសពន្យា ពេលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ដែលនេះក៏ជាមូលហេតុមួយធ្វើអោយប្រទេស ជប៉ុនមានចំនួនតិចតួចក្នុងការឆ្លងជម្ងឺកូវីដ ១៩។ប្រជាជនជប៉ុនផ្អាកសកម្មភាពជួបជុំរបស់ខ្លួនស្ទើរគ្រប់ កម្មវិធីរួមមានជប់លៀង ផឹកស៊ី ជាដើម ដើម្បីការពារសុវត្ថិភាពបឋមរបស់ប្រជាជនជុំវិញខ្លួន៕ 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES