អ្នកលក់គួរដឹង! បើអតិថិជនពូកែខលមកសួរហើយមិនទិញ ប្រើក្បួនមួយនេះគឺជោគជ័យបំផុត

នៅក្នុងការលក់មួយវាមិនអាចជៀសផុតនោះទេពីការជួបអតិថិជនសួរហើយមិនទិញនោះ តែបើយើង ជួបអតិថិជនសួរហើយទិញជារឿងដ៏មានសំណាងបំផុតរបស់អ្នកលក់ ជួបអតិថិជនសួរហើយមិនទិញជារឿងដ៏អាក្រក់បំផុតរបស់អ្នកលក់ យើងជាអ្នកលក់ម្នាក់នៅពេលជួបអតិថិជនសួរហើយមិនទិញយើងត្រូវតែចេះបង្កើតនៅជម្រើសណាមួយទៅកាន់ពួកគាត់ ទើបធ្វើអោយការលក់របស់យើងទទួលបានជោគជ័យ ។

មានអតិថិជនមួយចំនួនចូលចិត្តខលមកសួរនាំរឿងតម្លៃតែមិនចង់ទិញនោះទេ ដែលភាសាខ្មែរនិយមហៅថា “ជ្រេហាងឆេង” ដែលបញ្ហាទាំងនេះអ្នកលក់នៅកម្ពុជាភាគច្រើនជួបប្រទះជារៀងរាល់ថ្ងៃតែងតែជួបប្រទះ។ អ្នកលក់គ្រប់គ្នាគួរតែដឹងថា នៅពេលអតិថិជនខលជ្រេតម្លៃមានន័យថា គាត់ចង់ដឹងថាកន្លែងណាធូថ្លៃជាង កន្លែងណាល្អជាង ដូចនេះអ្នកលក់ត្រូវតែមានចិត្តសាស្រ្តក្នុងការទប់ទល់ជាមួយអតិថិជនប្រភេទនេះ។

នៅពេលដែលអតិថិជនខលមកសួរពីផលិតផលរបស់យើង គឺយើងត្រូវតែចេះចងពួកគាត់អោយជាប់ ហើយត្រូវបង្ហាញផលិតផលរបស់យើងថា ផលិតផលរបស់ខ្ញុំមានពីជម្រើសមានទាំងតម្លៃថោក នឹងមានតម្លៃថ្លៃ ហើយសួរគាត់ថាបងយកមួយណា នោះគាត់នឹងជ្រើសរើសតម្លៃណាមួយក្នុងជម្រើសទាំងពីនោះជាមិនខាន ហើយយុទ្ធសាស្រ្តមួយនេះគេហៅថា << One Stock Service>> ដែលវាសំដៅទៅលើផលិតផលដែលមានជម្រើសច្រើនសំរាប់អោយអតិថិជនជ្រើសរើស។ 

នៅពេលដែលអ្នករើសយកផលិតផលពហុជម្រើសអោយអតិថិជនមើល មានន័យថាគ្រប់លក្ខខ័ណ្ឌទាំងអស់ទាំងថោកទាំងថ្លៃគឺមានគ្រប់ទាំងអស់ ហើយបើមានឱកាសអ្នកត្រូវបង្ហាញចំណុចលើសណាមួយ ដែលទាក់ចិត្តភ្ញៀវដូចជា ការធានារយៈពេលយូរ ហ្វីដឹកជញ្ជូន ទិញហើយដូរវិញ ១០០ ភាគរយជាដើម បន្ថែមពីលើផលិតផលរបស់អ្នក ដែលភ្ញៀវអាចនឹងពិចារណា ហើយអាចដាក់ផលិតផលអ្នកកទៅក្នុងជម្រើសនៃការពិចារណរបស់់គេក៏ថាបានដែរ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ (Sale Writer of Business Cambodia)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES