មកដឹងពីប្រវត្តិត្រួសៗរបស់Costa Coffeeមុនពេលយីហោមួយនេះបើក និងបិទហាងវិញពីទីផ្សារស្រុកខ្មែរ

ផ្តើមចេញបងប្អូនជនជាតិអ៊ីតាលីពីររូបដែលបានធ្វើអន្តោប្រវេសន៍មកអង់គ្លេសគឺ លោក Bruno និងSergio Costa បានបងើ្កតហាងកាហ្វេនៅ Lambeth ក្នុងទីក្រុងឡុងដ៍នៅឆ្នាំ១៩៧១សំរាប់ផ្គត់ផ្គង់អ្នកទទួលទានកាហ្វេនៅក្នុងស្រុក។ ថ្វីដ្បិតថា មិនស្ថិតក្នុងតំណែងកំពូលក្តីយីហោមួយបាន បង្ហាញសក្តានុពលខ្លាំងទៀតក្រោយចូលទីផ្សារប្រទេសចិន និងពង្រីកខ្លួននៅក្រៅប្រទេសបានច្រើនគួរសម្យ ហើយបើនិយាយពីនៅអង់គ្លេសយីហោនេះជាយីហោលេខមួយ។

និយាយពីការចាប់ផ្តើម និងប្រវត្តិស្ថាបនិកយីហោមួយនេះវិញ ក្រោយចាប់ផ្តើមក្នុងឆ្នាំ១៩៧១ S​​r​e​g​i​​oបានទិញភាគហ៊ុនរបស់ Bruno ដែលជាដៃគូទាំងស្រុងតែម្តងនិងបានបន្តកាន់កាប់ក្រុមហ៊ុនមួយឆ្នាំ១៩៩៥ ខ្សែចង្វាក់នេះមានហាងចំនួន៤១នៅចក្រភពអង់គ្លេសទៅហើយនៅពេលនោះ ខណៈពេលស្តាបាកនៅមិនទាន់ពង្រីកខ្លួនធំផង។

នៅឆ្នំាដដែលនេះផងដែរ អាជីវកម្មមួយនេះត្រូវបានទិញដោយក្រុមហ៊ុន W​i​t​bread ដែលជាក្រុមហ៊ុនសណ្ធារគារ និងកាហេ្វធំជាងគេរបស់ចក្រភពអង់គ្លេសដែលបានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងយីហោល្បីនៅអង់គ្លេសទំាងស្រុង។ លុះដល់ឆ្នំា ២០០៩កូស្ការបានបើកសម្ពោធសាខាទី១ពាន់ នៅកណ្តាលទីក្រុង C​​a​r​​​​d​i​ffនៅឆ្នាំដដែលនោះដែលជាយីហោក្រៅស្រុកដំបូងគេ។

Costa Coffee បានទិញយកCoffee Heavenក្នុងតម្លៃជាង៤៧លានដុល្លារដោយពង្រីកហាងចំនួន៧៩ នៅអឺរ៉ុប និងអឺរ៉ុបកណ្តាលផងដែរ។ Costa Coffee មានសាខាជាង ២៧០០ស្ថិតនៅក្នុងប្រទេស៣០ក្នុងពិភពលោក ហើយបិទវិញខ្លះ និងគ្រោងពង្រីកឲ្យបាន៤ពាន់សាខាជាការរំពឹងទុករបស់អ្នកវិនិយោគក្រុមហ៊ុនកូកាក្រោយទិញយីហោមួយនេះ៕

 

អត្ថបទដោយ៖ VANNAK NOUN

USNews Logo

RELATED ARTICLES