ជនជាតិខ្មែរ ៤ នាក់ដែលឆ្លងCovid-19 ពេលនេះត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ

 កាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា អ្នកឆ្លង Covid-19 ចំនួន ៤​ នាក់ត្រូវបានព្យាបាលជាសះស្បើយហើយ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួង។

ក្នុងនោះអ្នកជាសះស្បើយចំនួន ២ នាក់នៅស្ថិតនៅក្នុងខេត្ដ ត្បូងឃ្មុំ ដោយមានបុរសអាយុ ៦១ ឆ្នាំម្នាក់ និងអាយុ ៥៣ ម្នាក់។ ហើយ ២ នាក់ទៀតស្ថិតនៅក្នុងខេត្ដបាត់ដំបងដោយមានបុរសអាយុ ៤១ ឆ្នាំម្នាក់ និងអាយុ ៤២ ឆ្នាំម្នាក់។ បើតាមការបញ្ជាក់របស់ក្រសួង ពួកគាត់ទាំង៤នាក់នេះត្រូវបានធ្វើតេស្ដចំនួន ២ លើក ហើយចេញលទ្ធផលអវិជ្ជមានទាំង ២​ លើក។  បច្ចុប្បន្នពួកគាត់ក៏ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យរួចហើយផងដែរ៕

ប៉ុន្ដែក្នុងនោះក្រសួងក៏បានរកឃើញអ្នកឆ្លងCovid-19 ៤​ នាក់បន្ថែមទៀតផងដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់ ៩១ នាក់។ 

ដើម្បីជ្រាបព័ត៌មានឲ្យកាន់តែច្បាស់សូមពិនិត្យសេចក្ដីជូនព័ត៌របស់ក្រសួងសុខាភិបាលខាងក្រោម៖

No photo description available.
Image may contain: text
Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES