ពេលនេះរកឃើញក្រុមហ៊ុនដែលនាំសំរាម ៨៣កុងតឺន័រចូលមកកម្ពុជាហើយ

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានរកឃើញក្រុមហ៊ុន ដែលបាននាំចូលសំរាមចំនួន ៨៣កុងតឺន័រ ឬស្នើរនឹងប្រមាណ ១.៦០០តោនចូលមកប្រទេសកម្ពុជាហើយ។

បើតាមការឲ្យដឹងពីលោក​ គុណ ញឹម ដែលជាប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នំា២០១៩ ក្រុមហ៊ុន​ដែល​នាំ​កាកសំណល់​ប្លាស្ទិក​ចំនួន ៨៣​កុងតឺន័រ ចូលមក​ដាក់​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន ជុង យៀន​ប្លាស្ទិក (​Chung yuen )។

លោកបានបញ្ជាក់ដែរថា ប្រធាន​ក្រុមហ៊ុន ជុង យៀន​ប្លាស្ទិក គឺជា​​ជនជាតិខ្មែរ ប៉ុន្តែ​នៅក្នុង​ក្រុមហ៊ុន​នោះ មាន​ជនជាតិ​ធ្វើការ​ដែរ ហើយ​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ត​។ ហើយ​នៅ​ដើម​សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​មក​ធ្វើការ​សាកសួរ​។

សូមជម្រាបថា ការនាំចូលសំរាមទាំងនេះត្រូវបានសមត្ថកិច្ចក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ។ តាមការសា្រវជ្រាវ និងស៊ើបអង្កេត​របស់សមត្ថកិច្ច សំរាមទាំងអស់ខាងលើនេះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា៕

Image may contain: 11 people, people smiling, people standing and outdoor
Image may contain: one or more people
Image may contain: 1 person, standing and outdoor
No photo description available.

អត្ថបទដោយ៖ កឹម ប៊ុនធឿន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES