ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា និងធនាគារវឌ្ឍនៈ ប្រកាសពីកិច្ចសហប្រតិបត្តិការ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការធានារ៉ាប់រង

រាជធានីភ្នំពេញ - សេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងធានារ៉ាប់រងរវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។ ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ត្រូវបានប្រព្រឹត្តនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។

ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កនឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់​ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC.និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើឱ្យមានសន្តិភាពដល់ប្រជាជនកម្ពុជានៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES