លោកស៊ិន សិទ្ធិគុណ៖ បង្ហើប ៥ ទិចនិចធ្វើអោយអាជីវកម្មកាហ្វេខ្នាតតូចអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង

នៅក្នុងការចាប់ផ្តើមអាជីវកម្មមួយមិនមែនមានន័យថាទាល់តែមានលុយច្រើនទើបអាចរកស៊ីបានទេ ហើយមិនមែនទាល់តែអ្នកចាប់ផ្តើមពីធំមកតូចនោះដែរ ផ្ទុយទៅវិញគឺត្រូវចាប់ផ្តើមពីតូចទៅធំ ដោយចំណាយទុនតិចជាមុនសិន ទើបដួលហើយមិនសូវឈឺ ជាពិសេសអាចក្រោកឈរបានយ៉ាងងាយ​ ។ សហគ្រិនរូបនេះបានបង្ហាញនៅក្នុងបទសម្ភាសជាមួយ Business Cambodiaថាមុនពេល​ការចាប់ផ្តើមអាជីវកម្មកាហ្វេនេះដែរ ដំបូងឡើយគាត់ជាបុគ្គលិកដែលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ។ ប៉ុន្តែគាត់បែជាមិនចាប់អារម្មណ៍ទៅនឹងបា្រក់ខែនោះឡើយ ទៀតសោតគាត់មានគំនិតក្នុងការចេញរករស៊ីដែលគោលបំណងធំនោះគឺការបង្កើតនៅយីហោខ្លួនឯង ដូចជាការហ្វេ ហ្សូមប៊ីកាហ្វេជាដើម ។ ហើយលោកក៏បានបង្ហើបទិចនិចដូចខាងក្រោមនេះ 

១ ទីតាំង 

ការចាប់ផ្តើមអាជីវកម្មអ្វីក៍ដោយគឺអ្វីដែលសំខាន់ត្រូវគិតទៅលើទីតាំងដំបូងគេ ព្រោះវាគឺជាចំណុចមួយដែលធ្វើអោយអាជីវកម្មរបស់យើងអាចដើរទៅមុខបានតាមរយៈមនុស្សនៅក្នុងតំបន់នោះ ជាពិសេសតំបន់ដែលមានមនុស្សច្រើន ដូចជាផ្សារ សាលារៀន ​ឬកន្លែងនានាដែលមានមនុស្សកុះករ ដែលយើងអាចនិងបើកអាជីវកម្មបាននៅក្នុងតំបន់នោះ ។ 

២ ចំណេះដឹង

ក្នុងនេះចង់សំដៅទៅលើជំនាញនៃការបើកអាជីវកម្ម ថាតើគាត់មានចំណេះដឹង និងជំនាញផ្នែកកាហ្វេដែររឺទេ ជាពិសេសរបៀបនៃការឆុងកាហ្វេ ប្រសិនបើទឹកដៃនៃការឆុកាហ្វេរបស់យើងវាបានល្អ ថែមទាំងឆ្ងាញ់ ដែលវាជាកត្តាធ្វើអោយអតិថិជនភ្លេចមិនបានឡើយនៅរសជាតិកាហ្វេរបស់យើង ជាពិសេសរបៀបនៃការរៀបចំការវេចខ្ចប់ ការរៀបចំហាងជាដើម ដែលជាកត្តានាំអោយការបង្កើនការលក់របស់យើងមួយកម្រិតទៀត ។ 

៣ ទីផ្សារគោលដៅ 

គឺត្រូវកំណត់អោយបានច្បាស់លាស់នៅអតិថិជនគោលដៅរបស់យើង ក្នុងវ័យណាមួយ ដូចជាសិស្ស អ្នកធ្វើការ ឫចាស់ៗជាដើម ដែលការកំណត់ទីផ្សារគោលដៅនេះផងដែរគឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់តម្លៃជាក់លាក់ណាមួយជូនចំពោះពួកគាត់ទាំងនោះ ដើម្បីកុំអោយពួកគាត់មានអារម្មណ៍ថាគ្មានតម្លៃច្បាស់លាស់ ។ 

៤ ភាពច្នៃប្រឌិត

វាក៏ជាចំណុចស្លាប់រស់របស់អាជីវម្មយើងដែរ  ដែលពេលខ្លះយើងត្រូវតែមានការវិវឌ្ឍន៍ទៅមុខផងដែរ ដូចជាការធ្វើអោយទាក់ទាញនៅការវេចខ្ចប់ ដែលមានអនាម័យ និងគុណភាពភាព រស់ជាតិស្របទៅតាមអតិថិជនត្រូវការ ដែលទាំងនេះហើយវាជាកត្តាជំរុញអោយការលក់របស់យើងកាន់តែដាច់ជាងមុន ។ 

៥ ការគ្រប់គ្រង 

ជាការពិតណាស់ វាអាចធ្វើអោយអាជីវកម្មរបស់យើងបិទទ្វារត្រឹមមួយរំពេជបាននេះដោយសារយើងមិនបានគ្រប់គ្រង់វាបានល្អ ផ្ទុយមកវិញប្រសិនបើយើងចេះនៅរបៀបនៃការគ្រប់គ្រង់វាអាចនឹងដើរទៅមុខបានល្អជាមិនខានឡើយ ដូចជាការគ្រប់គ្រងទៅលើចំណូល ហើយនឹងចំណាយ ថាតើការចំណាយរបស់យើងក្នុងទំហំប៉ុន្មាន ហើយចំណូលរបស់យើងចូលប៉ុន្មាន ទើបអាជីវកម្មរបស់អ្នកអាចឈរជើងបានយូរអង្វែងនៅក្នុងទីផ្សារ ៕

អត្ថបទដោយ : នៅ ហៀង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES