មកស្គាល់Appថ្មីមួយ ដែលមានបន្ថែមមុខងារហៅកង់បី តាក់ស៊ី និងរថយន្តក្រុងកាន់តែងាយស្រួល(CITY BUS App)

រាជធានីភ្នំពេញ៖ ថ្មីៗនេះអ៊ែបរថយន្តក្រុង(CITY BUS App) បានបន្ថែមមុខងារថ្មីថែមទៀតក្នុងគោលបំណងបម្រើមធ្យោបាយធ្វើដំណើរមួយម៉ាយល៍ចុងក្រោយ(Last one mile) របស់​ បងប្អូនដែលប្រើប្រាស់រថយន្តក្រុងក្នុងការធ្វើដំណើររាល់ថ្ងៃ។

ជាមួយមុខងារថ្មីនេះអ្នកជិះរថយន្តក្រុងអាចហៅកង់បីឬរថយន្តតាក់ស៊ីជិះបន្តពីចំណតរថយន្តក្រុងដែលខ្លួនចុះឆ្ពោះទៅផ្ទះឬក៍ជិះពីផ្ទះទៅចំណតរថយន្តក្រុងដើម្បីជិះរថយន្តក្រុងបន្តបានយ៉ាងងាយស្រួល។

លោកប៉ោសុគន្ធវិសេដ្ឋបុគ្គលិកក្រុមហ៊ុនITSUMO TEC CO., LTD. ជាអ្នកសរសេរកូដបង្កើតអ៊ែបនេះផ្ទាល់ម្នាក់បានប្រាប់ថាមុខងារថ្មីអាចជួយកាត់បន្ថយចំណាយក្នុងការធ្វើដំណើរបានច្រើនតាមរយៈការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈជាចំបងហើយជិះកង់បីឬតាក់ស៊ីជាមធ្យោបាយបន្ទាប់បន្សំព្រោះថ្លៃជិះថោកហើយវាអស់តិចបើយើងជិះកង់បីឬតាក់ស៊ីតែរវាងចំណតរថយន្តក្រុងនិងគោលដៅរបស់ខ្លួនក្នុងករណីគោលដៅត្រូវទៅឬទីតាំងរបស់ខ្លួននៅឆ្ងាយពីចំណតរថយន្តក្រុង។

អ្នកបង្កើតអ៊ែបរូបនេះបានបង្ហើបផងដែរថាក្រុមរបស់លោកត្រៀមរៀបចំបន្ថែមមុខងារសំខាន់ៗនិងធ្វើអោយអ៊ែបរថយន្តក្រុងរាជធានីភ្នំពេញកាន់ងាយស្រួលប្រើថែមទៀត។មុខងារមួយគឺការស្វែងរកខ្សែនិងចំណតត្រូវជិះ។ឧទាហរណ៍ថាបើយើងឈរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយចង់ទៅលេង AEONទី២តើត្រូវជិះរថយន្តក្រុងដោយរបៀបណា?   CITY BUS App នឹងគូសបង្ហាញខ្សែរថយន្តក្រុងដែលត្រូវជិះចំណតត្រូវឡើងជិះដែលនៅជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំងចំណតត្រូវចុះដែលនៅជិតAEONទី២បំផុតផងដែរ។ មុខងារសំខាន់មួយទៀតគឺការបង់ប្រាក់។អ្នកជិះនឹងអាចទូទាត់ថ្លៃជិះដោយប្រើAppនេះតែម្តង។
លោកសុគន្ធវិសេដ្ឋអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៏ការគ្រោះថ្នាក់ចរាចរណ៏និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថាអ៊ែបរថយន្តក្រុង(CITY BUS App) បង្កើតឡើងដោយក្រុមហ៊ុន ITSUMO TEC CO., LTD. ហើយត្រូវបានប្រកាស់អោយប្រើប្រាស់ជាផ្លូវការដោយរដ្ធបាលរាជធានីភ្នំពេញដោយមានឯកឧត្ដមឃួងស្រេង​អភិបាលរាជធានីភ្នំពេញព្រមទាំងតំណាងអង្គការ JICAនៃរាជរដ្ឋាភិបាលជប៉ុនបាន​អញ្ជើញ​ចូលរួម​ជា​អធិបតីដ៍ខ្ពង់ខ្ពស់កាលពីថ្ងៃទី៤ខែកក្កដាថ្មីៗនេះ។

ខាងក្រោមនេះជាតំណរភ្ជាប់សំរាប់downloadកម្មវិធី City Bus:

សំរាប់iOS: https://apps.apple.com/kh/app/city-bus-official/id1447942721

សំរាប់ Android: https://play.google.com/store/apps/details?id=com.camitss.phumiapp

ផ្ទាំងខាងដើមដែលបង្ហាញមុខងារប្រើប្រាស់នានា៖

កម្មវិធីមើលរថយន្តក្រុង៖

ធ្វើការហៅតាក់ស៊ីតាមយៈតាក់ស៊ីភូមិ៖

ធ្វើការទិញឥវ៉ាន់អនឡាញជាមួយ Aeon Online Shopping៖

ធ្វើការចែករំលែកទីតាំងជាមួយLocation៖

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES