លោកស្រីជុំលក្ខិណាយកភាពស្មោះត្រង់និងការទទួលខុសត្រូវមកធ្វើជាដើមទុននៅក្នុងការរកស៊ី

ខណៈពេលដែលបច្ចេកវិទ្យាកាន់តែទំនើបការលក់ទិញលក់ទំនិញតាមរយៈអនឡាញក៏កំពុងតែពេញនិយមនិងកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារ។ស្របពេលជាមួយគ្នានេះដែលក៏មានម្ចាស់អាជីវកម្មតាមអនឡាញខ្លះក៏ផ្ទះតែមួយឆាវៗហើយក៏បាត់មុខពីឈឹងទៅវិញតែម្ដង។ជាការពិតណាស់ការធ្វើអាជីវកម្មដែលមិនមែនតែដើម្បីលុយតែម្យ៉ាងនិងចង់ឲ្យវាដើររហូតហើយស្របជាមួយក្ដីស្រមៃវាមិនមែនជារឿងដែលងាយស្រួលនោះទេវាតែងតែ​មានដៃគូប្រកួតប្រជែងច្រើនហើយទាមទាឲ្យយើងចេះតស៊ូជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើ។

ជាក់ស្ដែងដូចជាលោកស្រីជុំលក្ខិណាបានយកភាពស្មោះត្រង់និងការទទួលខុសត្រូវរបស់លោកស្រីធ្វើជាដើមទុកនៅក្នុងការរកស៊ី។ជាពិសេសនោះលោកស្រីបានចាប់ផ្ដើមដំបូងដោយគ្រាន់តែជាអ្នកលក់ធម្មតាទៅកាន់អតិថិជនផ្ទាល់តែប៉ុណ្ណោះតែដោយសារតែផលិតផលល្អមានគុណភាពរួមផ្សំជាមួយភាពស្មោះត្រង់ជាមួយអតិថិជនការទទួលខុសត្រូវផងនោះ ទើបធ្វើឲ្យអាជីវកម្មក្រុមហ៊ុនលក់កៅអៀកសុខភាពKinokiរបស់លោកស្រីមានការគាំទ្រខ្លាំងនិងជោគជ័យរហូតមកដល់បច្ចុប្បន្ននិងសម្រេចចិត្តនាំចូលផ្ដាច់មុខមកកម្ពុជាតែម្ដង។

បើតាមការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងក្រុមការងាររបស់Business Cambodia បានឲ្យដឹងថាលោកស្រីជុំលក្ខិណាមានអាយុ៣១ឆ្នាំគឺជាសហគ្រិនស្រ្តីឆ្នើមមួយរូបនិងជាCEOរបស់ក្រុមហ៊ុនកៅអៀកបិទបាតជើងKinokiដែលនាំចូលផ្ដាច់មុនពីប្រទេសថៃ។ហើយក្នុងពេលបច្ចុប្បន្ននេះមានតំណាងចែកចាយដល់ទៅរាប់ពាន់នាក់ទូទាំង២៥ខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។មែនទែនទៅលោកស្រីបានបញ្ចប់បរិ

លោកស្រីជុំ​ លក្ខិណាបានប្រាប់Business Cambodiaទៀតថាមូលហេតុសំខាន់ៗ២ដែលធ្វើឲ្យអាជីវកម្មរបស់លោកស្រីជោគជ័យគឺ« ភាពស្មោះត្រង់និងការទទួលខុសត្រូវ » ។មែនទែនទៅភាពស្មោះត្រង់មិនអាចធ្វើឲ្យអ្នកចំណេញប្រាក់បានច្រើននោះទេតែវានឹងធ្វើឲ្យជាអាជីវកម្មរបស់លោកស្រីដើររហូតមកទល់នឹងបច្ចុប្បន្នខណៈពេលដែលអាជីវកម្មអនឡាញមួយចំនួនទៀតកំពុងតែបាត់មុខពីទីផ្សារកម្ពុជា។

គួរបញ្ចាក់ផងដែរថាអាជីវកម្មរបស់លោកស្រីបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មកម្លេះប៉ុន្ដែសន្ទុះនៃតម្រូវការនិងការចាប់អារម្មណ៍របស់អតិថិជនមកលើផលិតផលនេះមិនមានការថយចុះឡើយគឺមានតែកើនឡើងទ្វេដង។គួររំលឹងផងដែលថាមុននឹងលោកស្រីបង្កើតក្រុមហ៊ុននាំចូលផ្ដាច់មុខកៅអៀកសុខភាពពីប្រទេសថៃលោកស្រីបានតស៊ូនៅក្នុងជីវិតជាកម្មករធ្វើការងារនៅក្រុមហ៊ុនសំណង់អស់រយៈពេល១៥ឆ្នាំតាំងពីប្រាក់ខែ៣០ម៉ឺនរៀលរហូតដល់បានឡើងឋានៈនិងមានប្រាក់ខែខ្ពស់ដូចសព្វថ្ងៃ៕

អត្ថបទដោយ ​៖មិត្តគន្ធា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES