ជីបម៉ុងប្តេជ្ញាពង្រាយខ្លួនឲ្យបាន៣៣០កន្លែងនៅកម្ពុជា ខណៈ AEON ពុះពារពង្រីកខ្លួនឲ្យបាន៣០ទៀត

ទីផ្សារ ផ្សារទំនើបកំពុង វាយលុកខ្លាំងនៅប្រទេសកម្ពុជា ខណៈផ្សារទំនើបជាច្រើន ដូចជា AEON Mall MaKro Mitdall Town ផ្សារទំនើប ជីបម៉ុង ផ្សារទំនើប Pheng Hout ព្រមទាំងផ្សារទំនើប BCដ៏ធំរបស់ថៃ ជាដើម។

ថ្មីៗនេះ ក្រុមហ៊ុនកូនខ្មែរ ជីបម៉ុងគ្រុប បានប្រកាសថា និងពង្រីកផ្សារទំនើបរបស់ខ្លួនឲ្យបានប្រមាណ ៣៣០កន្លែងនៅទូទាំងប្រទេសកម្ពុជាខណៈបច្ចុប្បន្នបើកបាន៥ ស្របពេលក្រុមហ៊ុនផ្សារទំនើបដ៏ធំរបស់ជប៉ុន AEON ថានិងពង្រាយខ្លួនឲ្យបាន ៣០កន្លែងទៀត។​

នៅក្នុងសន្និសិទ្ធសារពត៌មានកាលបីពេលថ្មីៗនេះ លោក Laurent Hamelet នាយកផ្នែកលក់និងទីផ្សាររបស់ CMRបានឲ្យដឹងថា ជីបម៉ុង គ្រោង​នឹងបង្កើត​ផ្សារ​ទំនើប​ចំនួន ៣៣០ កន្លែងផ្សេងទៀតនៅកម្ពុជា មានចំនួន​បី​ប្រភេទ​រួមមាន ផ្សារម៉ាត ផ្សារទំនើប  និងផ្សារហាយភើម៉ាឃីត ដែលនឹងត្រូវដំណើរការនៅ​ឆ្នាំខាង​មុខៗនេះ។

លោកក៏បានបន្ថែមថាដើម្បីប្រកួតប្រជែងឲ្យមានប្រសិទ្ធភាពក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជា​ក្រុមហ៊ុន​ជីបម៉ុងត្រូវតែ​បំបែកផ្នែក​ទីផ្សារទៅ​ជាប្រភេទ​ផ្សារទំនើប​បែបសហគមន៍និងផ្សារទំនើបនៅតាមទីប្រជុំជនដែលផ្សារទំាងនេះគឺនឹងជំរុញដោយវិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកំសាន្ត។

លោក Michael Vong ក៏បានបង្ហាញថាក្រុមហ៊ុនរបស់លោកគឺនឹងធ្វើឲ្យផ្សារទំនើប​របស់ខ្លួនខុសប្លែកពីផ្សារទំនើបនានានៅទូទាំង​កម្ពុជា​ដែលក្នុងនោះលោកបានលើកឡើងថាទីតាំងល្អបំផុតគឺជាគុណសម្បត្តិចម្បងរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សារទំនើបរបស់ជប៉ុនគ្រោងនឹង បើកផ្សារទំនិញ(grocery stores) ឲ្យបាន៣០បន្ថែមទៀតនៅកម្ពុជា ខណៈគម្រោង ទី១ គម្រោងទី២ ទទួលបានជោគជ័យ ឯគម្រោងទី៣ ត្រៀមចេញជារូបរាងឡើងនៅលើផ្លូវ៦០ម៉ែត្រ។

គួរជម្រាបផងដែរថា គម្រោងទី១ AEON I លាតសន្ធឹង លើផ្ទៃដីទំហំ ១០០.០០០ម៉ែត្រការ៉េនៅជាប់សណ្ឋាគារសូហ្វីតេល គម្រោងទី២ AEON II ១០០.០០០ម៉ែត្រការ៉េ នៅសែនសុខ ត្រូវបានដំណើរការនៅចុងឆ្នាំ២០១៨ ឯគម្រោងទី៣ AEON III នឹងមានវត្តមាន នៅក្នុង ទី ក្រុង អាយអិនជី (ING City) នៅលើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។ 

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

Adtag for Mobile Grow:-
Online

RELATED ARTICLES