ជីប ម៉ុង បរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ​ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ក្រុមហ៊ុន ជីប ម៉ុង បានបង្កើនទឹកប្រាក់រហូតដល់៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បី​បរិច្ចាគ​ជូនមូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ធានាដល់និរន្តរ​ភាព​នៃ​ប្រតិបត្តិការ​​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានមាន​ប្រសាស​ន៍​កោតសសើរចំពោះកាយវិការដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុន និងការធ្វើជាគំរូ​ក្នុងការ​ចូលរួម​ចំណែកជាមួយរដ្ឋាភិបាលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា​ក្នុងការទ្រទ្រង់កិច្ច​ដំណើរការ​របស់មន្ទីរ​ពេទ្យ​គន្ធបុប្ផាទាំង​ប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង ក៏ធ្លាប់បានបរិច្ចាគថវិការចំនួន១០ម៉ឺនដុល្លារសហរដ្ឋ អាមេរិកជូនមូលនិធិគន្ធបុប្ជាកម្ពុជាផងដែរ។ ដោយឡែកនៅឆ្នាំនេះក្រុមហ៊ុនជីប ម៉ុងបាន​បង្កើនទំហំទឹកប្រាក់រហូតដល់ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់មូលនិធិនេះ។

ក្រៅ​ពីការ​បរិច្ចាគថវិកា​ចំនួន​៥០ម៉ឺនដុល្លារ ​ក្នុង​ឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ដែល​ជា​ពាណិជ្ជកម្មមួយ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង ​ក៏​បាន​ឧបត្ថម្ភទឹក​សុទ្ធកម្ពុជា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានីភ្នំពេញ​ និង​ខេត្តសៀមរាប​ ដើម្បី​លើក​កម្ពស់​សុកមាលភាព​របស់មាតា​ និង​ទារក​ផង​ដែរ៕

 

 

Adtag for Mobile Grow:-
Online

RELATED ARTICLES