អបអរសាទរ ធនាគារ ជីប ម៉ុង សម្ពោធសាខាថ្មី ម្ដង៣ដំណាលគ្នា

រាជធានីភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើក​សម្ពោធ​​​៣​​សាខា​​បន្ថែមទៀត​ព្រមៗគ្នា គឺ​សាខាបឹងសាឡាង ​សាខា​ផ្សារ​ដើមថ្កូវ និង​​សាខាទួលគោក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ជាមួយ​នឹង​​​ការ​ផ្ដល់វត្ថុ​អនុស្សាវរីយ៍​​ពិសេស​ជូន​អតិថិជ​ន​​​ ដែល​មក​បង្កើត​​គណនី​​នៅ​សាខា​​ថ្មី​ទាំង​​៣​ ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ ថ្ងៃទី ៣០ ខែ​កញ្ញា​។ 

 

លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ «បើទោះបីយើងទើបនឹងបើកដំណើរការធនាគារ ជីប ម៉ុង បានត្រឹម៩ខែ​ក្ដី​ ប៉ុន្តែ​អតិថិជនជាច្រើនបានគាំទ្រសេវាកម្មរបស់យើង ដូច្នេះថ្ងៃនេះ​យើងបានពង្រីកសាខាបន្ថែមទៀត សរុប​​ធនាគារ​របស់​យើង​មាន​​៥ទីតាំងហើយ​នៅរាជធានីភ្នំពេញ»។ 

សាខាបឹងសាឡាង ស្ថិតនៅអគារលេខ១៩H ផ្លូវ២៧១ ​សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ និង​​សាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង​១៨ ផ្លូវ១៩២៨ ដែល​ជា​​ទីតាំង​​ថ្មី​​​៣​​​បន្ថែម​​​ពី​​លើ​ការិយាល័យ​កណ្ដាល ​ស្ថិត​លើ​មហាវិថី​ម៉ៅសេទុង និង​​សាខា នរោត្តម ស្ថិត​​នៅលើមហាវិថីព្រះ​នរោត្តម។

ឆ្លៀតឱកាសនេះដែរ​ លោក វ៉ាន់កាប់ ក៏បានលើកទឹកចិត្តសាធារណជនទូទៅ ជាពិសេស​អ្នកដែលមានទីលំនៅជិតសាខាថ្មីខាងលើ អាចចូលរួមស្វែងយល់ពីសេវាកម្មធនាគារនិងប្រូម៉ូសិនថ្មីៗពិសេសៗនៅតាមទីតាំងខាងលើ។ 

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺ​ជា​ពាណិជ្ជកម្ម​មួយ​របស់ក្រុមហ៊ុន ជីប ម៉ុង។ ធនាគារនេះអនុញ្ញាតិ​ឱ្យអតិថិជនដកប្រាក់ដោយមិនបាច់​ប្រើកាត និង​អាច​ជ្រើស​រើស​លេខ​គណនី​​ធនាគារ​​ដោយ​​ខ្លួន​ឯង​​បាន៕

 

Adtag for Mobile Grow:-
Online

RELATED ARTICLES