មិនធម្មតា! ក្រុមហ៊ុន​សំណង់​របស់​ចិន និង​កូរ៉េ​​ជាង​30​ក្រុមហ៊ុន កំពុង​សម្រេចចិត្ត​វិនិ​យោគ​​តំបន់​ព្រំដែន​ប៉ោយ​ប៉ែ​ត

ទឹកដី ប៉ោយ​ប៉ែ​ត​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ទីផ្សារ​អចលនទ្រព្យ​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់សំគាល់​។ ដី​នៅ​លើ​ទឹកដី​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​នេះ​កំពុង​តែត្រូវ​បាន​អ្នក​វិនិយោគ​នៅ​ក្រៅប្រទេស​ចាប់​អារ​ម្ម​ណ៍​ជា​ច្រើន ជាក់ស្ដែង​គ្រាន់តែ​គម្រោង​ទីក្រុង​រណប ឆាយ​ណា​ប៉ោយ​ប៉ែ​ត​ស៊ី​ធី​ឡាយ​ស៊ី​ត​ធី មាន​ក្រុមហ៊ុន​មិន​ក្រោម​៣០​ទេ កំពុង​តែ​ចង់​វិនិយោគ​ជាមួយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ផេ​ក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា​។

តាម​រយៈ​​ផេ​ក​លោក​ឧកញ៉ា​ល្បីឈ្មោះ​ខាងលើ​បាន​បង្ហាញ​ថា គម្រោង​ទីក្រុង​រណប​ឆាយ​ណា​ប៉ោយ​ប៉ែ​ត​ស៊ី​ត​ធី​ឡាយ​ស៊ី​ត​ធី បន្ទាប់​ពី​ខ្ញុំ​​ធ្វើ​បទ​បង្ហាញ ​និង​សិក្សា​ដោយ​ផ្ទាល់​ការ​ចាប់​ឱកាស ​និង​ស្វែង​យល់ ពី​សក្ដានុពល​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​។

ដោយ​គិត​មក​ដល់​ពេល​នេះ លោក​ឧកញ៉ា​ថា ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​កំពុង​តែ​សិក្សា​ផ្លូវច្បាប់​។ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ចសន្យា​ធ្វើការ​អភិវឌ្ឍន៍ ថែម​ទាំង​សន្យា​ទាញ​ដៃគូ​បន្ថែម ចូលរួម​វិនិយោគ​ជាមួយ​គ្នា​។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES