កម្រមានណាស់! សេដ្ឋីចិត្តធម៌ចិន ឈូសខ្ទមជនក្រីក្រខ្ទេចអស់ សង់ផ្ទះល្វែងឲ្យរស់នៅឥតគិតថ្លៃ!

មានមនុស្សមិនតិចនោះទេ​ ដែលតែងតែនិយាយថា អ្នកមានជាមនុស្សអាត្មានិយម ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាការ​ពិតណាស់ អ្នកមានមួយចំនួនមានគំនិតអាត្មានិយម ប៉ុន្តែមានអ្នកមានមួយក៏មានចិត្តសប្បុរសដែរ។

ដោយឡែក លោក Xiong Shuihua ដែលជាមហាសេដ្ឋីអ្នកជំញចិន ជាមហាសេដ្ឋីម្នាក់ដែលមានចិត្តសប្បុរស ហើយយល់ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋក្នុងភូមកំណើតរបស់លោកដែលក្រីក្រហើយគ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវ។

លោក Xiong Shuihua កើតនៅក្នុងភូមិ Xiongkkeng ភាគខាងត្បូងនៃប្រទេសចិន ហើយពេលដែលលោកធំដឹងក្ដី លោកបានចាចេញពីកំណើត។ លោកបានក្លាយជាអ្នកជំនួញខាងវិស័យសំណង់និងការផលិតដែក និងក្លាយជាមហាសេដ្ឋីកាន់លុយខ្ទង់ពាន់លានដុល្លារអាមេរិក។

នៅពេលលោក ក្លាយជាមហសេដ្ឋី លោកបានត្រលប់មកស្រុកកំណើតរបស់លោក ហើយបានធ្វើការឈូសឆាយផ្ទះខ្ទមរបស់ប្រជាពលរដ្ឋក្រីក្រ បន្ទាប់មកសាងសង់ផ្លូវក្នុងភូមិយ៉ាងស្អាត ហើយលោកក៏មានសាងសង់ផ្ទះល្វែងដ៏ល្អប្រណិតដែលជំនួសផ្ទះខ្ទម ឲ្យប្រជាពលរដ្ឋរស់នៅដោយមិនគិតលុយឡើយ។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីចិត្តធម៌រូបនេះ ក៏បានផ្ដល់អាហារ ៣ពេលជូនប្រជាជនចាស់ជរា ដែលមានចំណូលទាប។ លោកបានធ្វើឲ្យភូមិកំណើតដ៏កំណើតក្លាយជាទៅជាភូមិស៏ស្រស់ស្អាតគួរឲ្យចង់រស់នៅ ហើយបច្ចុប្បន្ន គ្រួសារចំនួន ៧២គ្រួសារ ទទួលបានផ្ទះល្វែងនឹង ផ្ទះវីឡារស់នៅដោយឥតគិតថ្លៃ ហើយផ្ទះល្វែងនិងផ្ទះវីឡាទាំងនោះ លោកបានចំណាយថវិកា ៦លានដុល្លារអាមេរិកក្នុងការសាងសង់៕

អត្ថបទដោយ៖ ហុង

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES