ដំបូន្មាន៥យ៉ាងរបស់ជនជាតិចិន អាចការពារកូនចៅធ្វើការ រកស៊ីមិនអោយក្រ តជំនាន់

ជាការពិតណាស់ក្នុងការធ្វើការងារ ឬ ធ្វើអ្វីក៏ដោយបើចង់បានជោគជ័យយើងត្រូវចេះតស៊ូមិនចុះចាញ់។ ម្យ៉ាងវិញទៀតការងារទាំងអស់មិនមែនយើងមិនធ្វើអ្វីសោះក៏ សម្រេច ក៏ ជោគជ័យ ក៏ រួចរាល់នោះទេវា ត្រូវតែឆ្លងកាត់នៅរឿងរ៉ាវជាច្រើនការលំបាក ការតស៊ូ ដូចនេះហើយយើងត្រូវសាងនៅកម្លាំងចិត្ត បង្កើតនៅថាមពល និង ភាពរឹងមាំ មិនចុះញោមនិងបញ្ហា ទើបជីវិតបានប្រសើ ។​

ប្រទេសចិនគឺជាប្រទេសមហាអំណាច ផ្ដាច់ការមួយហើយចិនជាប្រទេសមានជំនឿអប់រំកូនចៅផង មិនឲ្យនិយាយនៅរឿងមួយចំនួន ដូចខាងក្រោម:

១ . ពិបាក :ពាក្យទាំងនេះវារារាំងដល់ការអភិវឌ្ឃន៍សមត្ថភាពរបស់យើង ពីព្រោះអ្នកដែលតែងតែ ពោលពាក្យនោះគឺនៅពេលដែលមានការងារ ឬ ឳកាសមកដល់ពួកគេតែងតែខ្លាចក្នុងការសម្រាចវា ដោយសាតែមនុស្សជំពូកនេះខ្លាចក្នុងការធ្វើនៅរឿងពិបាក និង​ គិតថាវាមិនអាចទៅរួចទេ។

២ . ធ្វើមិនកើត : វាជាការពិតណាស់ធ្វើមិនកើតវាជាពាក្យដែលធ្វើឲ្យយើងបាក់ទឹកចិត្តមិនព្រមតស៊ូទៅ មុខទៀត វាគឺជាការធ្វើឲ្យខ្លួនឯងឲ្យបោះបង់ចោលនៅក្ដីស្រម៉ៃឬ រារាំងនៅការអភិវឌ្ឃន៍ និង ការយល់ដឹង របស់យើង។

៣ . អស់សង្ឃឹម : នៅពេលដែលយើងអស់សង្ឃឹមយើងនិងបោះបង់ចោលមិនព្រមបន្ដ ឬ ក៏ចាប់ផ្ដើមធ្វើ រឿងដែលបរាជ័យនោះម្ដងទៀតបានទេ ហើយក៏មិនព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាពផងដែល ។ មួយវិញទៀតតែងតែគិតថានៅលើលោកយើងនេះគ្មានអ្វីនៅសេះសល់សម្រាប់ យើងទៀតទេ ហើយថែមទាំងមិនហ៊ានប្រថុយចាប់យករឿងរ៉ាវ និង ធ្វើរឿងផ្សេងៗទៀតទេ។

៤ .​ ខ្ចិល : ជនជាតិចិនប្រកាន់និងពាក្យនេះ ហើយមិនសូម្បីតែយកពាក្យនេះមកនិយាយលេង ពីព្រោះ ពាក្យនេះនិងធ្វើឲ្យមនុស្សកើតការមិនទទួលខុសត្រូវចំពោះការងារ ឬ តួនាទីរបស់ខ្លួនឯង និងមើលងាយទៅលើការងារដែលអ្នកដទៃកំពុងតែធ្វើ។ ពាក្យបែបនេះត្រូវបានគេប្រើក្នុងជំពូកមនុស្ស អត់បានការ និង​​ ដេកស៊ីតែប៉ុណ្ណោះ។

៥ . ហត់នឿយ​ : ចំពោះមនុស្សដែលមានការតស៊ូគេមិននិយាយពាក្យបែបនេះទេ ពីព្រោះថាពាក្យនេះ និយាយចេញមករាងកាយនិងតបដោយភាពទន់ជ្រោយភ្លាម ហើយរាងកាយទាំងមូលនិងប្រែជាអសកម្ម ហើយមិនអាចបន្តកិច្ចការ ឬ ក៏ពន្យាពេលក្នុងការធ្វើការរបស់ខ្លួន។ មួយវិញទៀត យើងត្រូវចង់ចាំថាគ្មានភាពជោគជ័យណាដែល សម្រាចដោយគ្មានភាពហត់នឿយនោះទេ ដូច្នេះហើយពាក្យដែលយើងត្រូវនិយាយឲ្យរាងកាយរឹងមាំ នោះគឺតស៊ូ។

អត្ថបទដោយ គន្ធា(Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES