ចិនទឹកភ្នែកអង្វរម្ចាស់ដីខ្មែរបន្ទាបតម្លៃជួល ខណៈពេលព្រះសីហនុទាំងមូលមានសេដ្ឋកិច្ចលូតលាស់ឡើងវិញ

ភាពរីកចម្រើន ក៏ដូចជាទីផ្សារចំហរនៃខេត្តព្រះសីហនុ បានជំរុញឱ្យជនជាតិចិនមានសន្ទុះកើនឡើង និងចាប់អារម្មណ៍វិនិយោគ និងបើកអាជីវកម្មនានាលើទឹកដី ដោយពួកគេធ្វើការជួលដី ក៏ដូចជាជួលសំណង់នានា ដើម្បីបើកអាជីវកម្មនិងរកស៊ីនៅតំបន់នោះ។

ភាពសប្បាយរីករាយនឹងការកើបលុយដ៏ច្រើនពីជួលពីសំណាក់ម្ចាស់ដីខ្មែរបានប្រែប្រួល ខណៈរាជរដ្ឋាភិបាលសម្រេចអាជីវកម្មអនឡាញ ដែលជាហេតុធ្វើឱ្យជនជាតិចិនមួយចំនួនរើបង្វិចទាំងទឹកភ្នែកទៅកាន់ស្រុកកំណើតវិញ ហើយអ្នកទឹកភ្នែកកាន់តែខ្លាំង គឹម្ចាស់អគារជួល ដែលោកំពុងសាងសង់ ជាពិសេសពួកគេបានខ្ចីលុយពីធនាគារ ដែលជាបញ្ហាចោទដែលពួកគេត្រូវប្រឈមមុខដោះស្រាយនឹងសងត្រលប់ទៅគេវិញ។

ដោយឡែក អ្នករកស៊ីជនជាតិចិនដែលនៅសល់ ត្រូវត្រដាបត្រដួសប្រឹងរកស៊ីបន្ដ ខណៈពេលដែលសង្ឃឹមថា ខេត្តព្រះសីហនុនឹងរស់រានឡើងវិញ ទាំងសេដ្ឋកិច្ចនិងការវិនិយោគ។ដូច្នេះ បញ្ហាចោទគឺតម្លៃជួលពីម្ចាស់ដី ដែលមានតម្លៃថ្លៃ ហើយការរកស៊ីរបស់ធ្លាក់ចុះ ព្រោះ ការប្រែប្រួលភ្លាមៗបែបនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ដោយសារជនជាតិចិនជាច្រើនបានចាកចេញពីក្រុងព្រះសីហនុ បានបណ្តាលឱ្យកម្រិតលទ្ធភាពចំណាយមានភាពធ្លាក់ចុះជាខ្លាំង ដែលជាហេតុធ្វើឱ្យអាជីវកម្មសណ្ឋាគារ អាហារដ្ឋាន ផ្សារទំនើប សំលៀកបំពាក់-ល-ដែលចិនមួយចំនួនបានធ្វើការបណ្តាក់ទុនរួចនេះ ទទួលរងនូវការបាត់បង់អតិថិជនដែលជាស្ថានភាពដែលមិនមានពីមុនមក។

នេះជាសំដីលើកឡើងពីអាជីវករចិន “យើងខ្ញុំដែលជាអ្នកមកចាប់របររកស៊ីនៅក្រុងព្រះសីហនុនេះ មានអ្នកជាច្រើនបានខ្ចីប្រាក់ពីបងប្អូននិងមិត្តភក្តិ និងមានអ្នកខ្លះទៀតបានដាក់កម្ចីពីធនាគារ ដើម្បីមកបង្កើតជាអាជីវកម្ម។ស្ថានការណ៍បច្ចុប្បន្ននេះ ពិតជាធ្វើឱ្យយើងខ្ញុំមិនអាចដំណើរការអាជីវកម្មបន្តទៀតបានទេ  ព្រោះថាថ្លៃឈ្លួលខ្ពស់ពេក ហើយប្រាក់ដែលយើងខ្ញុំបាននាំយកមក ភាគច្រើនបានចំណាយទៅលើថ្លៃឈ្នួល ប្រាក់កក់ការជួល និងការតែងលំអអគារអស់ហើយ។ ហើយឥឡូវនេះ ការរកស៊ីរបស់យើងខ្ញុំទទួលរងការខាតបង់យាងដំណម ប្រាក់ចំណូលមិនគ្រប់នឹងចំណាយ ដូច្នេះហើយពិតជាមិនមានប្រាក់ដើម្បីបន្តបង់ថ្លៃឈ្នួលដែលមានតម្លៃថ្លៃខ្លាំងទៀតឡើយ”។

ចិនដែលនៅបន្ដការរកស៊ី ដោយពួកគេមានជំនឿចិត្តថា សេដ្ឋកិច្ចក្រុងព្រះសីហនុចាប់មានភាពលូតលាស់ឡើងវិញ ហើយក៏សំណូមពរម្ចាស់ដីកាត់ថ្លៃឈ្នួលខ្លះ ដើម្បីមានលទ្ធភាពរកស៊ីនិងរស់នៅបន្ដ។ 

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ សេដ្ឋកិច្ចខេត្តព្រះសីហនុហាក់ងើបឡើងវិញ ទាំងការវិនិយោគនិងការស្ដារហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់នានា។ជាក់ស្ដែង សំណង់នានានៅតែរីកដុះដាល តម្លៃដីក៏នៅតែប្រសើរ ជាពិសេសគឺកំណើនអ្នកវិនិយោគថ្មីៗ ដែលសុទ្ធសឹងជានិន្នាការល្អៗ សម្រាប់ខេត្តជាប់សមុទ្រមួយនេះ៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES