ចិនចេញពីខ្មែរច្រើន ក៏អ្នកមានអចលនវត្ថុមួយចំនួននៅញញឹម ព្រោះសង្ឃឹមលើហេតុផលទាំងនេះ

លំហូរចូលនៃជនជាតិចិនមានកំណើនខ្លាំងណាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ការវាយលុករបស់ជនជាតិចិនមករស់នៅក្នុងស្រុក បានជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសគឺវិស័យអចលនទ្រព្យតែម្ដង។តម្លៃដីនៅតាមតំបន់មួយចំនួនហាក់ស្ទុះឡើងខ្លាំង ជាពិសេសនៅខេត្តព្រះសីហនុ ដែលតម្លៃដីធ្លីកើនឡើងទ្វេដង ស្ទើរមិនគួរឱ្យជឿ។

ក៏ប៉ុន្ដែ កំឡុងពេលប៉ុន្មានថ្ងៃមុននេះ ក៏ឃើញមានការចាកចេញរបស់ជនជាតិចិនមួយចំនួនធំទៅកាន់មាតុភូមិកំណើតវិញ។ការចាកចេញនេះ ធ្វើឱ្យមានការព្រួយបារម្ភខ្លាំងមែនទែន ជាពិសេសអ្នកដែលមានផ្ទះជួលឱ្យជនជាតិចិន និងមានដីធ្លីច្រើន ដោយសារតែមានគោលដៅចង់ដាក់លក់ឬជួលឱ្យជនជាតិចិនជាដើម។

ក្នុងនោះផងដែរការចាកចេញរបស់ជនជាតិចិន ក៏មានការវិភាគទៅលើផ្លូវវិជ្ជមានក្នុងសង្គមពីការហាមខាត់ជាដាច់ខាតចំពោះចិនដែលរកស៊ីហ្គេមអនឡាញ នឹងធ្វើឱ្យសង្គមដែលគ្មានស្ថេរភាពនិងវិលត្រលប់មកសភាពល្អវិញ តែសម្រាប់អ្នកវិនិយោគគឺមានការគិតមិនសូវល្អទេ ពីព្រោះការចាកចេញនោះនឹងធ្វើឱ្យតម្លៃដីធ្លាក់ចុះមកវិញ។

ក្នុងនោះផងដែរក៏មានលើកឡើងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលោកច្រឹក សុខនីម បានបញ្ជាក់យ៉ាងច្បាស់ថាការ​ចាកចេញ​របស់​ជនជាតិ​ចិន​ ក្នុងរយៈពេល​កន្លងមក​នេះ​ ​មិន​ប៉ះពាល់​ដល់​ការទិញ​ លក់​អចលនទ្រព្យ​នោះ​ទេ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ក៏​មាន​ជនជាតិ​ចិន​ខ្លះ​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែលនៅតែមានផលវិជ្ជមានចំពោះវិស័យ​ដីធ្លី​ មិនថា​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​នោះ​ទេ​ សន្ទស្សន៍​នៃ​តម្លៃ​គឺ​នៅតែ​មាន​កំណើន​ជានិច្ច​ ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។

អ្វីដែលគួរតែកត់សម្គាល់គឺជាមួយគ្នា​នេះ​ការទិញ​ លក់​ពីសំណាក់​ជនជាតិ​ខ្មែរ​ដែល​កំពុង​រកស៊ី​ក្នុង​វិស័យ​នេះ​ច្រើន​​ ហើយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​នេះ​ ក៏​មានផល​ប៉ះពាល់​លើ​សេវាកម្ម​ជួល​ខ្លះ​​ដែរ​ តែ​​មិន​មានការ​ព្រួយបារម្ភ​ខ្លាំងនោះទេ។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញស្រាប់​ហើយ​ថា​ ចំពោះ​តម្លៃ​ដីធ្លី​ គឺ​កំពុងតែ​មាន​កំណើន​ជាបន្តបន្ទាប់​ ដែល​ក្នុង​នោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង​ ក៏ដូចជា​នៅ​ជាយក្រុង​ ហើយ​នៅ​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន​ ក៏​កំពុង​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កោះកុង​ បាត់ដំបង​ និង​ក្រុង​ប៉ោយប៉ែត​។

ចំពោះ​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតឡើង​ឬអត់​ វា​មិនទាន់​មកដល់​នៅឡើយ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ដែរ​ ដោយសារ​ទីផ្សារ​កម្ពុជា​បាន​ពង្រីក​ជាមួយ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ​(ក្រៅពី​ចិន​) ដូចជា​ ជប៉ុន​ កូរ៉េ​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហេតុនេះ​វា​មិន​មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។

ដូច្នេះទោះមានជនជាតិចិនច្រើនវិលទៅកាន់ស្រុកកំណើតវិញក៏ដោយ ក៏មិនមានអ្វីរាំងស្ទះដល់វិស័យដីធ្លីនៅកម្ពុជាដែរ ពីព្រោះប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ហើយដីធ្លីមានចរន្ដខ្លាំង តម្លៃគឺកើនឡើងគ្រប់ពេល មិនមានអ្វីគួរឱ្យបារម្ភឡើយ៕

អត្ថបទដោយ៖Pranun

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយ​កម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958 ។​ ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES