ចិនថា ១០ឆ្នាំទៀត ព្រះសីហនុនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ដ៏ធំមួយរបស់ខ្មែរដោយសារវិនិយោគចិន

ខេត្តព្រះសីហុននឹងក្លាយជាតំបន់សក្តានុពលខ្លាំង ឬទីក្រុងអភិវឌ្ឍន៍ដ៏ធំមួយរបស់ខ្មែរយើងរយៈពេល១០ឆ្នាំទៀត ដោយសារតែកំណើនវិនិយោគចិន ដែលប្រទេសចិនកំពុងជំរុញបន្តឱ្យក្រុមហ៊ុនចិនធំៗវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ទទួលស្វាគមន៍គណៈ ប្រតិភូចិន ដឹកនាំដោយឯកឧត្តម វ៉ាង យ៉ាជុង WANG YAJUN អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។ ខេត្តព្រះសីហនុ មានអ្នកវិនិយោគចិនមករកស៊ី និងវិនិយោគនៅខេត្តព្រះមសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេស ចរណ៍។

ឯកឧត្តមអភិបាលមានប្រសាសន៍បន្តថា ខេត្តបានបង្កើតសម្ព័ន្ធភាពជា មួយខេត្ត -ក្រុង នៃប្រទេសចិនចំនួន ១៦ ខេត្ត-ក្រុង ក្នុងនោះមានដូចជា: ខេត្តជាំងស៊ូ ហៃណាន លីវ នីង គួយចូវ ក្រុងណាន នីង អ៊ូស៊ី ធានជីង សួយនីង ឈីវតាវ ជាដើម។

សម្រាប់កិច្ចសហប្រតិ បត្តិការអន្តរជាតិរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន "ហូដូគ្រុប " នៅឆ្នាំ ២០០៨ ក្រោមអធិបតីភាពសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ផលប្រយោជន៍ខេត្តព្រះសីហនុ រួម ចំណែកកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ច៩ ក្នុងនោះ ៤ទីតាំងកំពុងដំណើរការ មានទុនវិនិយោគចិន ប្រមាណ ៧០ភាគរយ នៃទុនវិនិយោគសរុប។ ខេត្តមានព្រលានយន្តហោះអន្តរជាតិមានក្រុមហ៊ុនអាកាសចរណ៍សរុប១១ក្រុមហ៊ុនអន្តរជាតិ៤អាកាសចរណ៍ដែលហោះហើរទៅកាន់គោលដៅខេត្ត- ក្រុង នៃប្រទេសចិនមាន ៦ក្រុម ហ៊ុន បានហោះហើរទៅកាន់ ១៧ខេត្ត -ក្រុង នៃប្រទេសចិន ។

ឯកឧត្តម វ៉ាង យ៉ាជុង តំណាងភាគីចិនបានមានប្រសាសន៍ថា នេះជាលើកទី២ ដែលឯកឧត្តម មកដល់ខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបានមកខេត្តព្រះសីហនុ ម្តង រយៈពេល ២ឆ្នាំចុងក្រោយ ខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមានកាដ្ឋានធំៗ និងអគារធំៗកើត ឡើងជាច្រើន ។

ឯកឧត្តមបន្តថា ទស្សនកិច្ចខេត្តព្រះសីហនុ មានគោលបំណងអនុវត្តនូវកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នឹងគណ:បក្សទាំងពីរ ដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាពចិន និងកម្ពុជា។ ក្រោមគោលនយោបាយក្រប ខណ្ឌផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រ សមុទ្រ និងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមជឿជាក់ថា រយៈពេល ១០ឆ្នាំ ខាងមុខ ខេត្តព្រះសីហនុនឹងមានការអភិ វឌ្ឍលឿនក្លាយជាទីក្រុង
ដ៍ធំមួយ នៃប្រទេសកម្ពុជា និងជម្រុញក្រុមហ៊ុនវិនិយោគចិន មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសំណូម ពរឱ្យរដ្ឋបាលខេត្តជួយការពារផលប្រយោជន៍ក្រុមហ៊ុនវិនិយោគចិន ដោយអនុនវត្តតាមផ្លូវច្បាប់កម្ពុជា ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

Adtag for Mobile Grow:-
Online

RELATED ARTICLES