ចំណេញលើគោក! អាមេរិកឈ្លោះគ្នាជាមួយចិនក្តែងៗ វៀតណាមចំណេញជាង ៥៣ ពាន់លានដុល្លារ

សង្គ្រាមពាណិជ្ជកម្មបញ្ជេញចង្កូមដាក់គ្នា រវាងមហាអំណាចសេដ្ឋកិច្ចចិន កូននាគអាស៊ី ជាមួយមហាអំណាចឥន្រីយ៍អាមេរិក កំពុងតែកៀបកក្រុមហ៊ុនអាមេរិកមួយចំនួននៅក្នុងប្រទេសចិន អោយរត់រើបង្វិចបាតជើងសព្រាត រត់ទៅកវែកកឆ្នាំងនៅប្រទេសទី៣ ដែលគោលដៅថ្មីគេរំពឹងថារត់ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌា ដែលជាគោលដៅកម្លាំងពលកម្មថោក។ ដោយឡែកអ្នកជំនាញសេដ្ឋកិច្ចវៀតណាមបានថ្លែងប្រាប់់សារពត៌មានក្នុងស្រុករបស់ខ្លួនថា ប្រទេសវៀតណាមចំណេញច្រើនពីសង្គ្រាមពាណិជ្ចកម្មមួយនេះ ដោយក្នុងនោះទិន្នន័យផ្លូវការមួយបានបង្ហាញថា ទូរលេខនៃវិនិយោគិនបរទេសដែលយកលុយមកបន្តាក់ទុននៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ៥៣.៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ក្នុងទិន្នន័យដដែលបានបង្ហាញថា ប្រទេសវៀតណាមគ្រោងបង្កើតទីក្រុងហូជីមិញទៅជាទីក្រុងឆ្លាតវៃ ដែលក្នុងនោះមានគម្រោងប្រមាណជា ២១០ គម្តោងដែលគ្រោង និងសាងសង់ឡើង ដែលផ្តោតសំខាន់លើ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ គួរបញ្ចាក់ផងដែរថាចាប់តាំងពីប្រទេសចិន និងអាមេរិកចាប់ផ្តើមកើតទំនាស់ពាណិជ្ចកម្មរវាងគ្នានឹងគ្នា អ្នកដែលចំណេញច្រើនជាងគេគឺពលរដ្ឋវៀតណាម ក្នុងនោះក៏មានក្រុមហ៊ុនជាច្រើន ដែលបានរត់ចេញពីប្រទេសចិនទៅវិនិយោគរកស៊ីនៅវៀតណាម ដូចជា LG , NIKE, Samsung ជាដើម ដែលវាជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចធំមួយដល់ប្រទេសវៀតណាម៕

USNews Logo
Online

RELATED ARTICLES