ចិននឹងបញ្ចេញ លុយឌីជីថលផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗ បន្ទាប់ ពីស្រាវជ្រាវរយៈពេល៥ឆ្នាំ

The People’s Bank of China ដែលជាធនាគារកណ្ដាលរបស់ចិន បានប្រកាសថា ខ្លួននឹងបញ្ចេញលុយឌីជីថលក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាម​ ការចុះផ្សាយរបស់ សារព័ត៌មាន Bloomberg។

​បើតាមសម្ដីរបស់លោក Mu Changchunទេសាភិបាលរងនៃធនាគារកណ្ដាលរបស់ចិនបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវខាងវិសយធនាគារ បានខំធ្វើការដុតដៃដុតជើង ដើម្បីឲ្យគម្រោងលុយឌីជីថលនេះចេញរូងរាងជាផ្លែផ្កាឡើយ។

លោកបានបន្តទៀតថា លុយឌីជីថលដែលធនាគារកណ្ដាលរបស់ចិននឹងបញ្ចេញខាងមុខនេះ អាចនឹងសរាចរជំនួសសាច់ប្រាក់សុទ្ធនៅកក្នុងទីផ្សារ ហើយមិនតែប៉ុណ្ណោះវានឹងជួយផ្គត់ផ្គង់សរាចរ សម្រាប់ប្រាកយ័នចិនទៀតផង។

កន្លងមក The People’s Bank of China ដែលជាធនាគារកណ្ដាលរបស់ចិន បានខិតខំធ្វើការយ៉ាងខ្លាំងទៅលើគម្រោងលុយឌីជីថលរបស់ខ្លួន ពោលគឺធ្វើការសិក្សាក៏ដូចជាធ្វើការស្រាវជ្រាវអស់រយៈពេល៥ឆ្នាំមកហើយ។ 

តាមពិតទៅ ធនាគារកណ្ដាលចិន​ចង់បញ្ចេញលុយឌីធីថលរបស់ខ្លួនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពី​ Facebook ប្រកាស់ថា ខ្លួននឹងបញ្ចេញលុយឌីជីថល Libra ជាផ្លូវការនៅឆ្នាំ ២០២០ខាងមុខនេះ។

ការបញ្ចេញលុយឌីជីថល របស់ Facebook បង្កើតជាក្ដីបារម្ភចំពោះធនាគារកណ្ដាលទូទាំងសកលលោក រួមមានទាំងធនាគារកណ្ដាលរបស់ចិនផងដែរ។ ធនាគារកណ្ដាលចិនបានឲ្យដឹងថា ទ្រព្យជាលក្ខណៈឌីជីថលត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារាកណ្ដាល ដើម្បីការពារ សក្ដនុពលនៃអត្រាប្ដូប្រាក់អន្តរជាតិ។

​ទាក់ទងនឹងលុយឌីជីថលនេះដែរ បើយោងតាម ធនាគារកណ្ដាលចិនដដែលបានឲ្យដឹងថា សម្រាប់អតិជនក៏ដូចជាអាជីវកម្មផ្សេងៗ អាចធ្វើការ download App ហើយអាចប្ដូរលុយយ័នចិនរបស់ពួកគេទៅជាលុយឌីជីថល សម្រាប់ធ្វើបងទូទាត់ផ្សេងៗបាន៕

អត្ថបទដោយ៖ ហុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES