ខណៈអាមេរិកលែងលក់ឈីបឱ្យ Huawei រដ្ឋាភិបាលចិនប្រកាសអត់យកពន្ធ៥ឆ្នាំចំពោះអ្នករកស៊ីធ្វើឈីប

សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​ និង​ចិនកំពុង​តែ​ក្តៅ រហូតឈានដល់ការ​បញ្ចូល​ក្រុមហ៊ុន Huawei របស់ចិនចូលទៅក្នុង​បញ្ជីរ​ខ្មៅ របស់អាមេរិកធ្វើឱ្យ Google ត្រូវ​ដក Android ជំនាន់ចុងក្រោយចេញពីស្មាតហ្វូន Huawei ក្រុមហ៊ុនផលិតឈីបដ៏ទៃៗទៀត​ប្រកាសលែង​ផ្គត់ផ្គង់ឈីបឱ្យ​ក្រុមហ៊ុន​ Huawei បន្តទៀត​។

ហាក់ដូចជាការឆ្លើយតបវិញដូច្នោះដែរ រដ្ឋាភិបាលចិនបានធ្វើការ​ប្រកាសថានឹង​លែង​យកពន្ធ​រយៈពេល ៥ឆ្នាំ ទៅលើក្រុមហ៊ុនផលិត​បន្ទះឈីប និង​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធីទូរស័ព្ទ​ក៏ដូចជាកុំព្យូទ័រ​ក្នុងស្រុក ក្នុងគោលបំណង​ជម្រុញវិស័យ​បច្ចេកវិទ្យា​ពិសេសខាង​ផលិតឈីបនេះឱ្យកាន់តែទៅមុខលឿនជាង​មុន។

ដោយមិនបង្អង់យូរ​ទេ ការប្រកាស​ឈប់យកពន្ធ​នេះគឺចាប់ផ្ដើមភ្លាមៗក្នុង​ឆ្នាំ ២០១៩នេះតែម្ដង​ នេះបើតាម​ការ​ប្រកាសជាផ្លូវ​ការ​លើវេបសាយរបស់ក្រសួង​ហិរញ្ញវត្ថុចិន។

ថ្វីត្បិត​តែឥឡូវ​នេះមាន​តែ Huawei ទេដែលរងគ្រោះនោះ ប៉ុន្តែ​បើតាម​ការលើកឡើង​ពីសារពត៌មាន Bloomberg អាមេរិក​ក៏គ្រោងនឹង​បញ្ចូល​ក្រុមហ៊ុនចិនធំៗប្រមាណជា៥ក្រុមហ៊ុនទៀត​ចូលទៅក្នុង​បញ្ជីរ​ខ្មៅរបស់ខ្លួន ខណៈដែលពេលនេះមាន Huawei និង​ក្រុមហ៊ុន ZTE រួចទៅហើយនោះ។

ក្រុមហ៊ុនទាំង​៥នោះសុទ្ធសឹង​តែជាក្រុមហ៊ុនរកស៊ីទាក់ទង​នឹង​ការ​ផលិត​កាមេរ៉ាសុវត្ថិភាព ឬ​ឧបករណ៍ឃ្លាំមើលផ្សេងៗដេលមានដូចជា Hikvision និង Dahua ជាដើម។

សម្រាប់ក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគចិន បានសាទរ​ចំពោះ​សេចក្តីសម្រេច​របស់រដ្ឋការចិន​ដែល​សម្រេច​លើកលែង​ពន្ធ​ទៅលើក្រុមហ៊ុនផលិតឈីបក្នុងស្រុកនេះ ដោយគេរំពឹង​ថា​ក្រុមហ៊ុនផលិតឈីបក្នុងស្រុកចិន​នឹង​កាន់តែ​ប្រសើរ​ជាងមុន ស្របពេលជាមួយគ្នានេះដែរ ការ​អភិវឌ្ឍកម្មវិធីសម្រាប់កុំព្យូទ័រ​ ក៏ដូចជាទូរស័ព្ទ​កាន់តែសម្បូរបែបជាងមុន ខណៈដែល App ចិនចាប់ផ្ដើមក្ដោបក្ដាប់ទីផ្សារ​ពិភពលោកនោះ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Adtag for Mobile Grow:-
Online

RELATED ARTICLES