ព្រឹកមិញនេះ ចិនបានផ្តល់សម្លៀកបំពាក់និងស្រោមដៃពេទ្យមកកម្ពុជារាប់រយបន្ថែមទៀត

យោងតាមរយៈហ្វេប៊ុកផេករបស់ស្ថាតទូតចិនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ បានបង្ហោះលើទំព័រផ្លូវការថា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ​ប្រទេសចិនបានផ្តល់សម្លៀកបំពាក់ការពារជម្ងឺកូវីដ១៩ចំនួន២០០កំផ្លេ និងស្រោមដៃពេទ្យចំនួន៥០០គូ ជូនដល់មន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដែលមានតម្រូវការជាចាំបាច់ និងបន្ទាន់

គួររំលឹកដែរថា កាលពីថ្មីកន្លងទៅនេះប្រទេសចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកព្យាបាលជម្ងឺកូវីដ១៩នៅកម្ពុជា។ លើសពីនេះទៅទៀត ចិនក៏បានផ្តល់ម៉ាស់ចំនួន ១០ម៉ឺនម៉ាស់ បញ្ចូនមកកម្ពុជាដើម្បីទុកការពារជម្ងឺកូវីដ១៩៕

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES